ខ្ញុង ដោយសារតែ នាយ​ចឺម ​និង​ស្រីអ៊ីត បង្ខំ​ចិត្ត​មិន​ទៅ​បារាំង

  • 2016-07-25 18:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​​របស់​ CBS នាង ស្រេង សុកាន់ដា ហៅ​ខ្ញុង បាន​និយាយ​ថា មាន​ Sponsor ​នៅ​ប្រទេស​បារាំង​ចង់​បាន​នាង​ទៅ​សម្ដែង​ ក៏​ដូច​ជា​ការ​ច្រៀង​នៅ​ទី​នោះ ប៉ុន្តែ​ដោយសារតែ​ជាប់​រវល់ ហើយ​ម្យ៉ាង​ទៀត​នាយ​ចឺម និង ស្រី​អ៊ីត ត្រៀម​ចេញ​ទៅ​ក្រៅ​ប្រទេស​​ក្នុង​ពេល​តែ​​មួយ​ផង​នោះ ធ្វើ​ឲ្យ​មេម៉ាយ​កូន​១ម្នាក់​នេះ​សម្រេច​លុប​​ចោល​តែ​ម្ដង។

 

 

តារា​កំប្លែង​ស្រី​ខាង​លើ​ បាន​រៀប​​រាប់​ឲ្យ​ដឹង​ថា Sponsor​ នៅ​ប្រទេស​បារាំង ចង់​បាន​​តាំង​ពី​ ​​១ឆ្នាំ​មុន ហើយ​​នៅ​​ឆ្នាំ​​នេះ ចង់​​ឲ្យ​ទៅ​ទៀត ប៉ុន្តែ​ការងារ​​ក្នុង​ស្រុក​រវល់​ខ្លាំង​ពេក ​ក៏ សម្រេច​លើក​ពេល​បន្ត​ទៀត ។ "កាល​ឆ្នាំ​មុន​គាត់​ចង់​ឲ្យ​ទៅ​នៅ​ខែ​៨ តែ​​ខ្ញុំ​រវល់ ហើយ​​ឆ្នាំ​នេះ ចង់​ឲ្យ​ទៅ​នៅ​ខែ​៨​នេះ​ទៀត ​ខ្ញុំ​​​នៅ​ជាប់​ថត​​ឲ្យ​គេ​២រឿង ​ម្យ៉ាង នាយ​ចឺម និង ស្រី​អ៊ីត ចេញ​ទៅ​ពេល​នឹង​ដែរ ទៅ​អស់​គ្នា​អត់​កើត​ទេ" ។

 

 

ខ្ញុង ថា សុខ​ចិត្ត​ឲ្យ​សមាជិក​ក្នុង​ក្រុម​ខ្លួន​ចេញ​ទៅ​​សិន ​ចាំ​ចេញ​ទៅ​ក្រោយ​ក៏​​មិន​អីដែរ ព្រោះ​នាង​ធ្លាប់​បាន​ចេញ​ទៅ​ក្រៅ​​ប្រទេស​ច្រើន​លើក​​ហើយ។ នាយ​និយាយ​ថា ប្រសិន​បើ​នាង​សម្រេច​ចិត្ត​ចេញ​ទៅ​ក្រៅ​ប្រទេស​ម្ដង​ទៀត​នោះ មិនមែន​ជា​ប្រទេស​បារាំង​​​​​ទេ  គឺ​នាង​ចង់​ទៅ សហរដ្ឋ​​អាមេរិក​ច្រើន​​ជាង៕

 

 

អត្ថបទ៖ ខុត សីហា