ចិន​បង្ហាញ​យន្តហោះ​អាច​ហោះ​លើ​មេឃ​ បើក​លើ​ទឹក ទំហំ​​​​​​​​​​​​​ធំ​ជាង​គេ​លើ​លោក​

  • 2016-07-25 20:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​ចិន​ផលិត​បាន​សម្រេច​ជា​ស្ថាពរ​នូវ​យន្តហោះ​ ​អាច​ហោះ​លើ​មេឃ​ និង​បើក​លើ​ទឹក​ ដែល​មាន​ទំហំ​ដ៏​ធំ​មហិមា។

 

 

ជា​មួយ​នឹង​ទម្ងន់​ដល់​ទៅ​ ៥៣,៥ តោន​ ធ្វើ​ឲ្យ​យន្តហោះ​ម៉ូដែល​​ AG600 ​នេះ​ក្លាយ​ជា​យន្តហោះ​បើក​លើ​ទឹក​ និង​ អាកាស​ ដែល​មាន​ទំហំ​ធំ​ជាង​គេ​ក្នុង​លោក ដោយ​វា​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​​យន្តហោះ​ Boeing 737។

 

 

យន្តហោះ​​​នេះ​​នឹង​ត្រូវ​ប្រើ​សម្រាប់​​ពន្លត់​ភ្លើង​ឆេះ​ព្រៃ និង​ សម្រាប់​ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​​នៅ​តាម​សមុទ្រ ដោយ​វា​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ ៤ ៥០០ គ.ម ហើយ​អាច​ប្រមូល​ទឹក​បាន​ ១២ តោន​ ក្នុង​ពេល​ត្រឹម​ ២០ វិនាទី​ ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ Xinhua៕ ​​​​​​​​ ចុច​អាន៖ Apple​ ​​ពន្យារពេល​ បញ្ចេញ​រថយន្ត​អគ្គិសនី​ដល់​ឆ្នាំ​​ ២០២១

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CNN