​ដំណោះ​ស្រាយ​ ៩ ពេល​ដែល​ Wi-Fi លើ​ iPhone មាន​បញ្ហា​

  • 2016-07-28 13:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រើ​ប្រាស់​ iPhone ​មួយ​ចំនួន​ប្រហែល​ជួប​ប្រទះ​ការ​កើត​មាន​បញ្ហា​លើ​ប្រព័ន្ធ​ Wi-Fi ដោយ​មិន​អាច​ត​ភ្ជាប់​នឹង​ Modem ឬ Router បាន។ ថ្ងៃ​នេះ​សូម​បង្ហាញ​ដំណោះ​ស្រាយ​ ៩​ ដែល​អ្នក​ជួប​បញ្ហា​​អា​ច​អនុវត្ត​តាម​បាន៖

 

១. បិទ​ Wi-Fi ហើយ​បើក​ឡើង​វិញ

 

 

នេះ​ជា​ដំណោះស្រាយ​សាមញ្ញ​បំផុត​ដែល​មនុស្ស​ជា​ច្រើន​តែង​អនុវត្ត​ពេល​ជួប​ប្រទះ​បញ្ហា​ Wi-Fi។

 

២. បិទ​ Bluetooth

 

 

ប្រសិន​បើ​មាន​បញ្ហា​លើ​ Wi-Fi ស្រប​ពេល​ដែល​ Bluetooth កំពុង​បើក​ដែរ​នោះ​ គួរ​សាក​ល្បង​បិទ​ Bluetooth ព្រោះ​ថា​រលក​សញ្ញា​ Bluetooth អាច​ប៉ះពាល់​រលក​សញ្ញា​ Wi-Fi បាន។

 

៣. Restart ទូរសព្ទ​

 

 

នេះ​ជា​វិធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ ដោយ​ការ​បិទ​ហើយ​បើក​ទូរសព្ទ​ឡើង​វិញ​ អាច​ជួយ​ឲ្យ​​ System ដែល​មាន​បញ្ហា​​ប្រែ​ជា​​រៀប​រយ​វិញ។

 

៤. សាក​ល្បង Restart Modem ឬ​ Router

 

 

ប្រសិន​អ្នក​ប្រើ​ Wi-Fi នៅ​ផ្ទះ​​គួរ​សាក​ល្បង​ Restart Modem ឬ​ Router ដោយ​ដក​ខ្សែ​ភ្លើង​ចេញ​ ហើយ​ទុក​ចោល​រយៈ​ពេល​ ១-២ នាទី​ សឹម​ដោត​វិញ។

 

៥. សាក​ល្បង​បិទ​ Wi-Fi Networking

 

 

ដំណោះ​ស្រាយ​មួយ​ទៀត​គឺ​សាក​ល្បង​បិទ​មុខងារ​ Wi-Fi Networking ដោយ​ចូល​ទៅ​ Setting → Privacy → Location Services → System Services → Wi-Fi Networking

 

៦. Forget Wi-Fi

 

 

សាក​ល្បង​ Forget Wi-Fi ដែល​អ្នក​មិន​អាច​ភ្ជាប់​បាន​ដោយ​ចូល​ទៅ​ Settings → Wi-Fi → ចុច​លើ​សញ្ញា​ឧទាន​នៅ​ខាង​ស្ដាំ​នៃ​ឈ្មោះ​ Wi-Fi រួច​ចុច​លើ​ Forget This Network។

 

៧. ប្ដូរ​ DNS របស់​ Wi-Fi

 

 

អាច​សាក​ល្បង​ប្ដូរ​ DNS របស់​ Wi-Fi ដោយ​ចូល​ទៅ​ Settings → Wi-Fi → ចុច​លើ​សញ្ញា​ឧទាន​នៅ​ខាង​ស្ដាំ​នៃ​ឈ្មោះ​ Wi-Fi រួច​ចុច​​ត្រង់​ DNS ហើយ​ប្ដូរ​ទៅ​ជា​ 8.8.8.8 ឬ 8.8.4.4។

 

៨. Reset Setting របស់​ Network

 

 

​​​​​​​អាច​សាក​វិធី​មួយ​ទៀត​ដោយ​ Reset Setting របស់​ Network តាម​រយៈ​ការ​ចូល​ទៅ​ Settings → General → Reset → Reset Network Settings

 

៩. ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ទៅ​ជំនាន់​ចុង​ក្រោយ​បង្អស់

 

 

វិធី​ចុង​ក្រោយ​គឺ​សាក​ល្បង​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​ ដោយ​ជំនាន់​ iOS ដែល​អ្នក​ប្រើ​អាច​មាន​បញ្ហា​លើ​​ប្រព័ន្ធ​ Wi-Fi៕​​​

 

ចុច​អាន៖ របៀប Jailbreak iOS 9.2 ដល់ iOS 9.3.3

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ thegioididong​