គម្រោង​​​សួន​កម្សាន្ត​​ក្រោម​ដី​ដំបូង​គេ​​ក្នុង​លោក ​ឃើញ​​​ពិត​ជា​ប្លែក​

  • 2016-07-28 22:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​អភិបាល​រង​ក្រុង​​​​​​​​​​​ដើម្បី​​​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​​ និង​លំនៅឋាន ​លោក​​ស្រី​​ Alicia Glen ​ព្រម​ទាំង​លោក​ស្រី​ Maria Torres-Springer ប្រធាន​សហប្រតិបត្តិការ​​​​​​អភិវឌ្ឍ​​សេដ្ឋកិច្ច​ទីក្រុង​ញីវយ៉ក​ សហរដ្ឋ​​អាមេរិក បាន​​យល់​ព្រម​​​ជា​ផ្លូវ​​ការ​​​​​​​​​ក្នុង​គម្រោង​​សង់​សួន​កម្សាន្ត​ក្រោម​ដី។

 

​​

ការ​យល់​ព្រម​​នេះ​​ជា​ជំហាន​​​​​​​​​​​ដ៏​សំខាន់​បំផុត​មួយ​​​​ ​ក្នុង​​​ការ​​ធ្វើ​ឲ្យ​​​​​​​គម្រោង​​ Lowline កើត​មាន​​ពិត​ប្រាកដ ហើយ​​វា​​​នឹង​ក្លាយ​ជា​​​​សួន​​កម្សាន្ត​​​​ក្រោម​​ដី​​ដំបូង​គេ​​​​​​លើ​ផែនដី។ ​លើស​​ពី​នេះ ​​​​សួន​​​​កម្សាន្ត​នឹង​ត្រូវ​គេ​ប្រើ​បច្ចេកវិទ្យា​​​​​នាំ​​​​ពន្លឺ​ព្រះ​អាទិត្យ​​​​ចូល​​ទៅ​ក្រោម​ដី​សម្រាប់​​បំភ្លឺ​​។

 

​វាល​​សួន​​​ស្ថិត​​​នៅ​ចំណត​​​​​រថភ្លើង​​​​ក្រោម​​​ Delancey/Essex ដែល​គេ​ទុក​ចោល​ជាង​ ៤​ទសវត្ស​​ហើយ។ ​ក្រុម​​អ្នក​​ជំនាញ​​បាន​​បើក​​​បន្ទប់​ពិសោធន៍​​ Lowline Lab ​មួយ​​កាល​ពី​​ឆ្នាំ​ ២០១៥ ​​ដើម្បី​​ឲ្យ​​ដឹង​ថា​​បើ​​​គម្រោង​​​​​​សង់​សួន​ក្រោម​ដី​​កើត​មាន​​មែន​ តើ​​វា​នឹង​ដំណើរ​ការ​​យ៉ាង​ម៉េច​​​ដែរ​។ ​បន្ទប់​​នេះ​​​ បាន​ទទួល​អ្នក​ចូល​ទស្សនា​​ប្រមាណ ​៧០ ០០០​នាក់​​​​​​ហើយ ​គិត​មក​ទល់​ពេល​នេះ​ ដើម្បី​​​មើល​​​​​រុក្ខជាតិ​​​ដាំ​ក្រោម​ដី​​​ជាង​ ៣០០០​ដើម ​និង​​​រាប់​សិប​ប្រភេទ។ ​ទោះ​​ជា​ប្រភព​​មិន​បាន​​បញ្ជាក់​​ទំហំ​​ដី​ប៉ុន្មាន​​ តែ​គេ​ប្រាប់​ថា​​នឹង​ចំណាយ​​ទឹក​ប្រាក់​​ ១០លាន​ដុល្លារ​អាមេរិក៕

 

 

 

 

 

 

 

ក្នុង​បន្ទប់​ពិសោធន៍​សាកល្បង Lowline Lab

 

 

 

 

ចុចអាន៖ សួន​កម្សាន្ត​​ធំ​​​ជាង​គេ​លើ​​លោក​​នឹង​បើក​ឆាប់​ៗ​​នៅ​​​ឌូបៃ

ចុចអាន៖ ​ទៅ​មើល​សួន​កម្សាន្ត​​​​​​ទាំង​២៥​​ដែល​មាន​ប្រជាប្រិយភាព​​​ខ្លាំង​ជាង​គេ​​​​លើ​ពិភព​លោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ huffingtonpost​​​​​​​