Zhoumi របស់​ក្រុម Super Junior-M ចេញ​បទ​ថ្មី​ជាមួយ​ក្រុម EXO

  • 2014-10-31 17:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Zhoumi សមាជិក​ក្រុម Super Junior-M បាន​ចេញ​បទ​ចម្រៀង​ទោល​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ដែល​មាន​ចំណង​ជើង​ថា "Rewind”។ សម្រាប់​បទ​ថ្មី​នេះ Zhoumi បាន​សហការ​ជាមួយ​សមាជិក​ក្រុម EXO ចំនួន ២​រូប​គឺ Chanyeol និង Tao។

 

“Rewind” គឺ​ជា​បទ​ចម្រៀង​ចង្វាក់ R&B ដែល​អត្ថន័យ​បង្ហាញ​ពី​អារម្មណ៍​បុរស​ម្នាក់ ដែល​ចង់​ឲ្យ​ពេល​វេលា​ត្រលប់​ក្រោយ ​បន្ទាប់​ពី​បែកបាក់​ពី​គូ​ស្នេហ៍​របស់​គេ។ តារា​វ័យ ២៨​ឆ្នាំ​ Zhoumi បាន​ចេញ​បទ​នេះ​ជា​ពីរ​ភាសា​ព្រម​គ្នា​គឺ​ភាសា​កូរ៉េ និង​ភាសា​ចិន ដែល​ក្នុង​នោះ Chanyeol បាន​ច្រៀង​ក្នុង​វគ្គ​រ៉េប សម្រាប់​បទ​ចម្រៀង​ភាសា​កូរ៉េ ចំណែក Tao ជា​អ្នក​រ៉េប​ក្នុង​បទ​ចម្រៀង​ជា​ភាសា​ចិន។

 

Zhoumi នឹង​ឡើង​សម្ដែង​បទ​នេះ​នៅ​លើ​ឆាក​តន្ត្រី "Music Core” របស់​ទូរទស្សន៍ MBC នៅ​ថ្ងៃ​សៅរ៍ សប្ដាហ៍​នេះ។

 

តារា​ចម្រៀង​សញ្ជាតិ​ចិន Zhoumi គឺ​ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក​ទាំង ៨​រូប​របស់​ Super Junior-M ដែល​​ក្រុម​របស់​គេ​បាន​ចេញ​បទ​ចម្រៀង​ដំបូង​​បទ "U" កាល​ពី​ឆ្នាំ​២០០៨។

 

ទស្សនា​បទ​ចម្រៀង​ទោល​ដំបូង​របស់ Zhoumi ខាង​ក្រោម​នេះ៖

“Rewind” ជា​ភាសា​កូរ៉េ៖ http://youtu.be/dNT6UBDYjoQ

“Rewind” ជា​ភាសា​ចិន៖ http://youtu.be/YRk6djub7V4

ចុចអាន៖Super Junior ត្រលប់​មក​ជា​ថ្មី​តាម​រយៈ​ MV បទ “This is Love”

ប្រែ​សម្រួល៖​ វ៉ាន់ថន ប្រភព៖ allkpop