ស្ពាន​ជ្រោយ​ចង្វារ​​២​បើក​ឲ្យ​ប្រើ​ស្អែក អ្នក​​ឆ្លង​ទៅ​ផ្លូវ​ជាតិ​លេខ​៦​អស់​ព្រួយ​រឿង​ស្ទះ​

  • 2014-10-31 17:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ជ្រោយ​ចង្វារ​ទី​២​​ដែល​សណ្ដូក​ខ្លួន​ឯប​ស្ពាន​​ជ្រោយ​ចង្វារ​​​ចាស់​​នោះ នឹង​បើក​ឲ្យ​​ប្រើប្រាស់​បណ្ដោះ​អាសន្ន​​នៅ​ថ្ងៃ​ទី​១​វិច្ឆិកា​ស្អែក​នេះ បន្ទាប់​​​​ពី​ធ្លាប់​បើក​ឲ្យ​ឆ្លង​កាត់​​ដើម្បី​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​ស្ទះ​អាក្រក់​ខ្លាំង​ម្ដង​មក​ហើយ​កាល​ ​ថ្ងៃ​ភ្ជុំ កន្លង​ទៅ​។

 

​ប្រភព​ពី​អ្នក​​ជំនាញ​ចរាចរណ៍​ថា​​​​​ស្ពាន​ដែល​ភ្ជាប់​ពី​រាជ​​ធានី​​ភ្នំពេញ​ទៅ​​ផ្លូវ​​ជាតិ​លេខ​៦​ ដែល​​ជា​​​​ផ្លូវ​​​មេ​ទៅ​កាន់​ខេត្ត​ធំ​ៗ​ជា​ច្រើន​​មួយ​នេះ ​​នឹង​សម្រួល​​​លំហូរ​ចរាចរណ៍​ ដែល​​នឹង​អាច​​​​បុក​គំហុក​មក​កាន់​ភ្នំពេញ នៅ​ថ្ងៃ​​បុណ្យ​អុំ​ទូក​ខាង​មុខ កុំ​ឲ្យ​ភ័យ​ព្រួយ​រឿង​ស្ទះ​ទៀត​​។​​

 

 

ស្ពាន​​ជ្រោយ​ចង្វារ​២​បាន​បើក​ការដ្ឋាន​សាងសង់​ជាង​៣​ឆ្នាំ​មក​ហើយ។ ស្ពាន​ដែល​ចំណាយ​​ ២៧,៥​ លាន​ដុល្លារ​មួយ​នេះ​​ អាច​នឹង​បញ្ចប់​​ការ​​សាងសង់​ទាំង​ស្រុង​នៅ​​ចុង​ឆ្នាំ​២០១៤​។ ស្ពាន​​ថ្មី​នេះ​ជា​​​ជំនួយ​កម្ចី​ពី​ចិន​ ដែល​មាន​ប្រវែង​​៧១៩ម៉ែត្រ ​​ដែល​វែង​ជាង​ស្ពាន​ចាស់​ ៩​ម៉ែត្រ​​ និង​មាន​​​ទទឹង​​ទំហំ​​​ ១៤ម៉ែត្រ៕

អត្ថបទ៖ ប៉ែន សុផាន់ណា​​

​​​

អត្ថបទថ្មី