​អាច​ផ្លាស់​​ប្ដូរ​​​ពី Messi & CR7 ឬ​អត់ ពាន Ballon d'Or ឆ្នាំ​នេះ?

  • 2014-10-31 18:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៦ឆ្នាំ​ចុង​ក្រោយ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក ម្ចាស់​ពាន​​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ឬ FIFA Ballon d'Or មិន​ដែល​មាន​អ្នក​ណា​ក្រៅ​ពី​កំពូល​កីឡាករ​ទាំង​២ Lionel Messi និង Cristiano Ronaldo នោះ​ឡើយ។ ចុះ​ចំណែក​ឆ្នាំ​២០១៤​នេះ​វិញ តើ​អាច​មាន​កីឡាករ​ណា​ផ្សេង​ទៀត​ មាន​វាសនា​ឈ្នះ​ពាន​នេះ​ដែរ​ឬ​ទេ? ឬ​ក៏​ត្រូវ​បាន​ទៅ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​២​ដដែល?

 

លទ្ធផល​ពី​ឆ្នាំ​២០០៨​មក Messi ឈ្នះ​៤ដង, Ronaldo ឈ្នះ​២ដង ឯ​អ្នក​ផ្សេង​បាន​ត្រឹម​រាយរង

 

ទាំង​ Messi និង CR7 សុទ្ធ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​២៣នាក់​សម្រាប់​ដណ្ដើម​ពាន​នេះ ដូច្នេះ​ភាគ​រយ​ដែល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​២​​អាច​ឈ្នះ​ពាន​នេះ នៅ​តែ​មាន​ដដែល។ យ៉ាង​ណា​ក្ដី បេក្ខភាព​ទាំង​២១នាក់​ផ្សេង​ទៀត​​ក៏​មិន​ធម្មតា​ដែរ ជា​ពិសេស​គឺ​កីឡាករ​អាល្លឺម៉ង់​​ទាំង​៦នាក់​ដែល​ទើប​ជួយ​ជម្រើស​ជាតិ​ឈ្នះ​ពាន FIFA World Cup ថ្មីៗ​កន្លង​ទៅ។

 

បញ្ជី​ឈ្មោះ​បេក្ខភាព​២៣នាក់​ចុង​ក្រោយ

 

តើ​ប្រិយមិត្ត​ថា​ពាន Ballon d'Or ឆ្នាំ​​នេះ អាច​គេច​ផុត​ពី​ដៃ Messi និង Ronaldo បាន​ដែរ​ឬ​ទេ ឆ្នាំ​២០១៤​នេះ?

 

 

 

*ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​ទាក់ទង​នឹង​ពាន FIFA Ballon d'Or

 

អត្ថបទ​ទាក់ទង៖

 

- Fan ភាគ​ច្រើន​នៅ​តែ​ទាយ​ថា​ Ronaldo ឈ្នះ Ballon d’Or

 

- បេក្ខភាព​​២៣​នាក់​ដណ្ដើម​ពាន​​ FIFA Ballon d’Or ចេញ​ហើយ

 

- ប្រធាន​ UEFA ​ថា​ CR7 និង ​Messi មិន​ឈ្នះ Ballon d’Or ​ឆ្នាំ​នេះ​ទេ

 

ដោយ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម