ពន្ធនាគារ​​​​​ហ្វីលីពីន​​ដាក់​​អ្នក​ទោស​បាន​​៨០០​នាក់ ​តែ​​ញាត់​ជិត​​​៤០០០​នាក់

  • 2016-07-31 17:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រប់​​​គ្នា​​សម្ដែង​អារម្មណ៍​​ភ្ញាក់ផ្អើល​​ ​ពេល​​​​​​ឃើញ​​ពន្ធនាគារ​​មួយ​​​កន្លែង​នៅ​ប្រទេស​ហ្វីលីពីន​​​ផ្ទុក​​អ្នក​ទោស​​យ៉ាង​ច្រើន​កកកុញ​​​​​​ប្រមាណ​ ៣៨០០​​នាក់ ​ព្រោះ​តែ​​​​គេ​សង់​​ឡើង​​សម្រាប់​​ដាក់​​មនុស្ស​ ៨០០​នាក់​ប៉ុណ្ណោះ។

 

​​​​

ពន្ធនាគារ​​​នេះ​មាន​ឈ្មោះ​ Quezon  ​​ស្ថិត​​នៅ​ទីក្រុង​​ម៉ានីល ​ត្រូវ​គេ​​មើល​ឃើញ​ថា​​ គ្មាន​​កន្លែង​គេង​​ ទឹក​ស្អាត អាហារ​​ និង​​​​សម្ភារៈ​ប្រើ​ប្រាស់​​ឲ្យ​​អ្នក​ទោស​​បាន​​សមរម្យ​ឡើយ​។​ ​ពន្ធនាគារ​​​ខាង​លើ​ ត្រូវ​បាន​គេ​សាងសង់​​ឡើង​​​រយៈពេល​ ៦​ទសវត្ស​ហើយ រួម​ទាំង​​ជា​កន្លែង​​​​សម្រាប់​អ្នកទោស​​​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ​។

 

​​អ្នកទោស​​​ម្នាក់​ឈ្មោះ Narag អាយុ​ ២០​ឆ្នាំ​ ត្រូវ​គេ​ចោទ​ប្រកាន់​​​​​​ក្នុង​​​បទ​ឃាតកម្ម​ ដែល​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ ហើយ​​​ត្រូវ​ជាប់​ឃុំ​​​ ៧​ឆ្នាំ​​​​ ដោយ​ដេក​ក្នុង​បន្ទប់​​តូច​មួយ​​​​​ជាមួយ​​អ្នក​ទោស​​ ៣០​នាក់​ផ្សេង​ទៀត ​ដែល​ធម្មតា​​ដាក់​បាន​តែ​ ៥នាក់​​ប៉ុណ្ណោះ។ ​អ្នក​ទោស​​ទាំង​អស់​​ត្រូវ​​គេ​បង្ខំ​​ឲ្យ​​គេង​​ផ្ទាល់​​នឹង​កម្រាល​ឥដ្ឋ​​ដោយ​ពុំ​មាន​​​ពូក កន្ទេល​​ ខ្នើយ​ ភួយ​ ​និង​មុង​ឡើយ៕ សូម​ទស្សនា​​​រូបភាព​ខាង​ក្រោម៖

 

 
 
 
 
 
 
 
 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Metro

អត្ថបទពេញនិយម