ទេព​ បូព្រឹក្ស ​នឹង​បក​ស្រាយ​ជុំ​វិញ​ការ​រិះ​គន់​វីដេអូ​ចម្រៀង​ Twerk​ ក្នុង​កម្មវិធី​ស៊ី​អារម្មណ៍​របស់​ភីអិនអិន​

  • 2016-07-31 17:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ដំបូង​បង្អស់​ហើយ​ដែល​តារា​​ចម្រៀង​វ័យ​ក្មេង​ ទេព​ បូព្រឹក្ស​ ចូល​ខ្លួន​បក​ស្រាយ​ជុំវិញ​មតិ​រិះគន់​របស់​មិត្ត​យុវវ័យ​ពាក់​ព័ន្ធ​នឹង​បទ​ចម្រៀង​ថ្មី​របស់​នាង​ ដែល​មាន​ចំណង​ជើង​ថា​ «Twerk»​ ក្នុង​កម្មវិធី​ស៊ី​អារម្មណ៍​ ឬ​ Chi​t Chat​ Show​ របស់​ភីអិនអិន​ នៅ​ថ្ងៃចន្ទ​ ទី​១​ ខែ​សីហា​នេះ។

 

 

កញ្ញា​ ទេព​ បូព្រឹក្ស​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​លោក​ ប៉ែន​ ចំរុង​ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ នឹង​បក​ស្រាយ​រាល់​ចម្ងល់​ទាំង​ឡាយ​ដែល​ពិធីករ​នឹង​ចោទ​សួរ​ពី​ការ​រិះគន់​របស់​សាធារណ​មតិ​ពាក់​ព័ន្ធ​នឹង​វីដេអូ​ចម្រៀង​របស់​នាង​ថា​បាន​ចំលង​ពី​បរទេស​ បើ​ទោះ​បី​ជា​សាច់​ភ្លេង​ត្រូវ​បាន​អះ​អាង​ថា​ជា​បទ​ Original​ ក៏​ដោយ។

 

មិន​តែ​ប៉ុន​នោះ​ ធានា​ថា​ទូរទស្សនិក​ជន​នឹង​បាន​ប្លែក​ភ្នែក​ ប្លែក​អារម្មណ៍​ជា​មួយ​នឹង​ការ​រៀប​ចំ​តុប​តែង​ឆាក​បែប​ថ្មី​មិន​ធ្លាប់​មាន​ ព្រម​ជា​មួយ​នឹង​ការ​សម្តែង​ក្បាច់​រាំ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ពី​សំណាក់​កញ្ញា​ ទេព​ បូព្រឹក្ស។ កម្មវិធី​ស៊ី​អារម្មណ៍​តែង​តែ​ខិត​ខំ​ រិះ​រក​នូវ​គំនិត​ប្លែក​ៗ​សម្រាប់​រៀបចំ​តុប​តែង​ឆាក​មិន​ឲ្យ​សុំា​ចំណី​ចក្ខុរ​បស់​អ្នក​ទស្សនា​ឡើយ។

 

អ្នក​នាង​ លួង​ ភីរ៉ូនីកា​ ផលិតករ​កម្មវិធី​ស៊ី​អារម្មណ៍​បាន​និយាយ​ថា​៖ «កម្មវិធី​ ស៊ី​អារម្មណ៍​ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ អ្នក​ទស្សនា​នឹង​ទទួល​បាន​អារម្មណ៍​ថ្មី​មួយ​បែប​ទៀត​មិន​ធ្លាប់​មាន​ពី​មុន​មក​ តាម​រយៈ​ការ​តុប​តែង​ឆាក​ ព្រម​ជា​មួយ​នឹង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ជា​មួយ​តារា​កិត្តិយស​របស់​យើង​ ជុំ​វិញ​ការ​រិះ​គន់​វីដេអូ​ចម្រៀង​បទ​ Twerk​ របស់​គាត់»។

 

 

កម្មវិធី​ ស៊ី​អារម្មណ៍​ ឬ​ Chit Chat Show ​របស់​ ភីអិនអិន​ គឺ​ជា​កម្មវិធី​កំសាន្ត​ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយ​ ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃចន្ទ​ វេលា​ម៉ោង​ ៨​និង​៣០​នាទី​ ដល់​ម៉ោង​៩​ យប់។

 

ចាប់​តាំង​ពី​ផ្តើម​ការ​ផ្សាយ​ដំបូង​អំឡុង​ ខែ​មករា​ ដើម​ឆ្នាំ​២០១៦​មក​ ស៊ី​អារម្មណ៍​ បាន​បង្ហាញ​ជូន​ប្រិយ​មិត្ត​ នូវ​វត្តមាន​តារា​ល្បី​ៗ​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា​ មាន​ដូច​ជា​ លោក​ ហេង​ ពិទូ​ កញ្ញា​ យូរី​ កញ្ញា​ មាស​ សុខសោភា​ លោក​ ចាន់​ វឌ្ឍនាកា​ លោក​ វង្ស តារារតនា​ លោក​ អ៊ីណូ​ និង​លោក​ ថេណា​ ជា​ដើម។

 

ស៊ី​អារម្មណ៍​ បាន​ទាក់​ទាញ​​ប្រជា​ប្រិយ​ភាព​ជា​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​របស់​ខ្លួន​ ទាំង​លើ​កញ្ចក់​ទូរទស្សន៍​ ក៏​ដូច​ជា​លើ​បណ្តាញ​សង្គម​ ដោយ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង​ ទាំង​តាម​រយៈ​ Facebook Page (www.facebook.com/PNNTVCambodia) និង YouTube: PNN TV Official

 

ក្នុង​នោះ​ដែរ​បទ​ចម្រៀង​ Love is Singular របស់​លោក​ ថេណា​ ដែល​សម្តែង​នៅ​ក្នុង​កម្មវិធី​ស៊ី​អារម្មណ៍​ មាន​ចំនួន​អ្នក​ទស្សនា​ដល់​ទៅ​ជាង​១​លាន​២​សែន​ដង​នៅ​លើ​ទំព័រ​ហ្វេសបុក​ PNN TV Cambodia។

 

PNN​ ជា​ស្ថានីយ៍​ទូរទស្សន៍​ដែល​បាន​ចំណាយ​ទុន​យ៉ាង​ច្រើន​ក្នុង​ការ​ផលិត​កម្មវិធី​ក្នុង​ស្រុក​ថ្មី​ៗ​ ដើម្បី​បំពេញ​ការ​ផ្សាយ​នៅ​ក្នុង​ម៉ោង​មាស​របស់​ខ្លួន​ និង​ផ្តល់​ការ​កំសាន្ត​ទៅ​ដល់​ពល​រដ្ឋ​កម្ពុជា៕

 

ទស្សនា​ឈុត​ខ្លី​របស់​កញ្ញា​ ទេព​ បូព្រឹក្ស​ ក្នុង​កម្មវិធី​ស៊ី​អារម្មណ៍​ សូម​ចុច៖​ https://www.facebook.com/PNNTVCambodia/videos/1139133776158343/

 

អត្ថបទ៖ ពាណិជ្ជកម្ម​

អត្ថបទពេញនិយម