“How's This” MV ថ្មីរបស់ HyunA ស៊ីអារម្មណ៍ពេញមួយបទ
- 2016-08-01 15:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“How's This” MV ថ្មីរបស់ HyunA ស៊ីអារម្មណ៍ពេញមួយបទ
ចន្លោះមិនឃើញ
ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្របានមកដល់ ដោយកាលពីយប់មិញតារាចម្រៀង HyunA បានបញ្ចេញអាល់ប៊ុមតូចថ្មីរបស់ខ្លួនដែលមានចំណងជើងថា “A’wesome” ដែលក្នុងអាល់ប៊ុមនោះមានចម្រៀងដល់ទៅ៦បទ។
ទន្ទឹមនឹងនេះដែរ តារាស្រីវ័យ២៤ឆ្នាំក៏បានបញ្ចេញវីដេអូចម្រៀងចំណងជើងថា “How's This” ដែលជាបទមួយស្ថិតនៅក្នុងអាល់ប៊ុម “A’wesome” ខាងលើ។ មុននឹងចេញបទនេះ HyunA បានបង្ហាញរូបក្ដៅសាច់ជាច្រើនសម្រាប់ផ្សព្វផ្សាយ។ មិនខុសគ្នាដែរក្នុងវីដេអូចម្រៀង“How's This” អតីតសមាជិក 4Minute រូបនេះបានបញ្ចេញក្បាច់រាំដ៏សិចស៊ីនិងឈុតស្រើបស្រាលមួយចំនួន អមដោយអ្នកសម្ដែងស្រីប្រុសដែលមានរាងស្អាតៗជាច្រើន៕
តោះ ទស្សនា MV ថ្មីរបស់ HyunA ខាងក្រោម៖
ចុចអាន៖លេចមុខតារាម៉ូដែល Lilly លិឍការ៉េមយ៉ាងស៊ីអារម្មណ៍ក្នុង MVថ្មី Jay Park
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ soompi