ចៀវៃ ចំណាយលុយខ្ទង់ម៉ឺនដុល្លារលើរ៉ូបមង្គលការ
- 2016-08-02 13:00:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀវៃ ចំណាយលុយខ្ទង់ម៉ឺនដុល្លារលើរ៉ូបមង្គលការ
ចន្លោះមិនឃើញ
ដើម្បីក្លាយជាកូនក្រមុំស្អាតបំផុតក្នុងថ្ងៃមង្គលរបស់ខ្លួន តារាសម្ដែងស្រី Ruby Lin មិនរួញរា ហ៊ានចំណាយលុយយ៉ាងច្រើនទៅលើរ៉ូបអាពាហ៍ពិពាហ៍របស់នាង។
កូនក្រមុំគ្រប់រូបតែងតែចង់ឲ្យខ្លួនឯងស្អាតជាងគេនៅក្នុងថ្ងៃជ័យរបស់ខ្លួន។ ដូចនេះហើយនារីជាច្រើនហ៊ានចាយធំទៅលើរ៉ូបមង្គលការនៅក្នុងថ្ងៃដ៏សំខាន់មួយនេះ។ តារាសម្ដែង Ruby Lin ក៏មិនមែនជាករណីលើកលែងដែរ។ នៅក្នុងថ្ងៃមង្គលការរបស់ខ្លួនកាលពីថ្ងៃទី ៣១ខែកក្កដាកន្លងទៅនេះ ចៀវៃ បានចំណាយលុយមួយចំនួនយ៉ាងធំទៅលើរ៉ូបអាពាហ៍ពិពាហ៍។
បើតាមដឹង រ៉ូបមង្គលការដែលតួរឿង "ព្រះនាងយេយេ" ស្លៀកគឺមានឈ្មោះថា Tracy ស្ថិតនៅក្នុង collection រដូវស្លឹកឈើជ្រុះនិងរងារបស់ម៉ាកសំលៀកបំពាក់ល្បីឈ្មោះ Zuhair Murad។ ដើម្បីក្លាយជាម្ចាស់រ៉ូបស្បៃពណ៌សនេះ តារាវ័យ៤០ឆ្នាំត្រូវចំណាយថវិកាចំនួន ១៧ ៦០០ ដុល្លារអាមេរិក។ នេះពិតជាតួលេខដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងណាស់៕
ចុចអាន៖Wallace Hou ទិញភូមិគ្រឹះថ្លៃ៦លានដុល្លារឲ្យចៀវៃ ជាកាដូអាពាហ៍ពិពាហ៍
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14