​ផ្ទុះ​ iPhone 6 ធ្វើ​ឲ្យ​បុរស​ម្នាក់​​អស់​ស្បែក​ភ្លៅ​មួយ​ដុំ​

  • 2016-08-02 21:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​វ័យ​ ៣៦ ឆ្នាំ​​មួយ​រូប​​ឈ្មោះ​ Gareth Clear ជា​អ្នក​ប្រឹក្សា​យោបល់​មក​ពី​​ក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី បាន​រង​របួស​រលាក​ស្បែក​ភ្លៅ​ ដោយ​សារ​តែ​ iPhone 6 ផ្ទុះ កាល​ពី​ថ្ងៃ​អាទិត្យ។

 

 

​ទូរសព្ទ​​គឺ​ស្ថិត​នៅ​ក្នុង​ហោប៉ៅ​​របស់​ Clear ដែល​​វា​បាន​ឆេះ​ ​បន្ទាប់​ពី​គាត់​ដួល​កិន​លើ​ទូរសព្ទ​នោះ​ ក្រោយ​ពី​ធ្លាក់​ពី​លើ​កង់។ បុរស​រង​គ្រោះ​បាន​រៀប​រាប់​ដូច​នេះ​ថា៖ "ខ្ញុំ​ស្រាប់​តែ​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ហោប៉ៅ​ក្រោយ​របស់​ខ្ញុំ​, ​ខ្ញុំ​​ពិត​ជា​គិត​មិន​ឃើញ​ថា​វា​ជា​ស្អី​ឡើយ​ ហើយ​ក្រោយ​មក​ស្រាប់​តែ​មាន​អារម្មណ៍​ឈើ​ពើត​តែ​ម្ដង"។

 

 

ការ​ផ្ទុះ​នេះ​ដែរ​បាន​បណ្ដាល​ឲ្យ​ភ្លៅ​ខាង​ស្ដាំ​របស់​ Clear រង​ការ​រលាក​កម្រិត​ទី​ ៣ ដែល​តម្រូវ​ឲ្យ​ព្យាបាល​ដោយ​ផ្សាំ​ស្បែក។ ក្រោយ​ជួប​ហេតុ​ការ​​​បុរស​វ័យ​ ៣៦ ឆ្នាំ នេះ​បាន​ចែក​ចាយ​ព័ត៌មាន​នេះ​ទៅ​បណ្ដាញ​សង្គម​ Twitter ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ថ្ម​លីចូម​ ព្រោះ​ថា​អាច​ផ្ទុះ​នៅ​ពេល​ឡើង​កម្ដៅ​ខ្លាំង, ឆេះ​អ៊ី​សេ​ និង​ រង​ការ​ប៉ះ​ទង្គិច​ (ដូច​ករណី​របស់​គាត់​ជា​ដើម)។

 

 

ចំពោះ​មូលហេតុ​ពិត​ប្រាកដ​​ពី​ក្រោយ​ការ​ផ្ទុះ​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ ហើយ​ក៏​មិន​ទាន់​ឃើញ​មាន​ការ​បក​ស្រាយ​ពី​សំណាក់​ក្រុមហ៊ុន Apple ​ដោយ​ផ្ទាល់​ដែរ៕

 

ចុច​អាន៖ ធ្លាយ​ព័ត៌មាន​ពី​ Foxconn ថា​ iPhone 7 ធន់​នឹង​ទឹក​ជាង​ iPhone 6s

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CNet​​​