Zenfone 3 Deluxe ទូរសព្ទ​ស៊េរី​ថ្មី អភិវឌ្ឍ​ខ្លាំង​លើ​កាមេរ៉ា

  • 2016-08-04 19:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zenfone 3 Deluxe របស់​ក្រុមហ៊ុន ASUS ​ដែល​ទើប​នឹង​សម្ពោធ​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ កាល​ពី​ពេល​ថ្មីៗ មាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​មុខងារ​និង​បច្ចេកវិទ្យា​ រួម​នឹង​សមត្ថភាព​កាមេរ៉ា​ដែល​មាន​ទំហំ​ដល់​ទៅ ២៣ មេហ្គាភិចសែល​មិន​ចាញ់​គូ​ប្រកួត​ប្រជែង​ប៉ុន្មាន​ទេ។

 

 

@សមត្ថភាព​កាមេរ៉ា

 

កាមេរ៉ា​ក្រោយ​របស់ Zenfone 3 Deluxe ​មាន​ទំហំ​ដល់​ទៅ ២៣ ​មេហ្គាភិចសែល ​មាន​មុខ​ងារ OIS ជួយ​ទប់​លំនឹង​​មិន​ឱ្យ​មាន​លំញ័រ​ពេល​ចាប់​យក​រូបភាព។ រីឯ​វីដេអូ​អាច​ថត​បាន​ដល់​កម្រិត 4K ក្នុង​ល្បឿន 30 fps ​ចំណែក​កាមេរ៉ា​មុខ​មាន​ទំហំ ៨ ​មេហ្គាភិចសែល​មាន​មុខងារ Auto Focus ដែល​ជំនួយ​ដល់​ការ​ថត​រូប​​សេលហ្វី ឬ​ជា​ក្រុម​បាន​ច្បាស់​ល្អ​មិន​ព្រាល។

 

 

@ការ​រចនា​រូបរាង

 

ស្មាតហ្វូន​នេះ​មាន​កម្រាស់​ ត្រឹម​តែ 7.5mm ​រាង​កោង​ពី​ខាង​ក្រោយ​បន្តិច មាន​ទម្ងន់​ប្រហែល ១៧០ ​ក្រាម និង​មាន​ពណ៍​ប្រាក់ ​ប្រផេះ មាស​ស្រាល  ក្រាល​ដោយ​អេក្រង់ Super AMOLED បំពាក់​មក​ជាមួយ​កញ្ចក់​ការពារ​ភាព​ឆ្កូត Corning Gorilla Glass4 ​ដែល​មាន​ទំហំ 5.7 inch ​កម្រិត Resultion Full HD និង​មាន​ដង់​ស៊ី​តេ 386 ppi។

 

 

@សមត្ថភាព​ទូទៅ

 

Zenfone 3 Deluxe ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 6.0 Mashmallow, Asus ZenUI ជំនាន់ ទី ៣ បំពាក់​មក​ជាមួយ​បន្ទះឈីប​ប្រភេទ Qualcomm Snapdragon 820 ​មាន​ទំហំ RAM 4GB អាច​បន្ថែម​ម៉េម៉ូរី​កាត​ប្រភេទ MicroSD ​ចាប់​ពី 64GB ចំណែក​ឯ​ថាមពល​ថ្ម ​មាន​ទំហំ 3000 mAh, បំពាក់​បច្ចេកវិទ្យា​ស្គេន​ក្រយៅ​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ រួម​ជាមួយ​បច្ចេកវិទ្យា​សាក​ភ្លើង​ឆាប់​រហ័ស Quick Charge 3.0។

 

 

ស្មាតហ្វូន Zenfone 3 Deluxe នេះ​លក់​ក្នុង​តម្លៃប្រហែល​ 657 ដុល្លារ

 

ចុច​អាន៖ តំណាង​ Samsung នៅ​កម្ពុជា ជម្រះ​មន្ទិល​រឿង​​មិន​ចេញ Note 6

អត្ថបទ៖ រក្សា​