ASUS ជាប់​លំដាប់​លេខ ២ លើ​ទីផ្សារ Smartphone ប្រចាំ​តំបន់អាស៊ី​អាគ្នេយ៍

  • 2016-08-05 20:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ASUS ដែល​ជាក្រុមហ៊ុន​​ផលិត​ស្មាតហ្វូន ថេប្លេត និង​កុំព្យូទ័រ បាន​សម្រេច​ជោគជ័យ​​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​​​ទូរសព្ទ​ធំ​លំដាប់​ទី​ពីរ​​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

 

 

លោក John Chen ដែល​ជា​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន ASUS ប្រចាំ​នៅ​តំបន់អាស៊ី​អាគ្នេយ៍ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​ទីផ្សារ​ស្មាតហ្វូន​របស់ ASUS ​ជាប់​លំដាប់​លេខ ២ ប្រចាំ​នៅអាស៊ី​អាគ្នេយ៍​ ​គិត​ត្រឹម​ត្រីមាស​ទី ៤ ចុង​ឆ្នាំ ២០១៥។

 

លោក​​ថា ​​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​​​ថ្មីៗ​លើ​ស៊េរី​ទូរសព្ទ​ Zenfone បាន​​នាំ​ភាព​ជោគជ័យ​មិន​នឹក​ស្មានរហូត​ធ្វើ​​ម៉ាក​ទូរសព្ទ​ក្រុមហ៊ុន​ឈរ​លេខ​ពីរ​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

 

ក្រុមហ៊ុន Asus នៅ​សប្តាហ៍​នេះ​បាន​រៀបចំ​កម្មវិធី Asus Zenvolution នៅ​ប្រទេស​ថៃ​ដោយ​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​​ដូចជា​ទូរសព្ទ​ និង​ថេបប្លេត។ ក្រុមហ៊ុន​បាន​បង្ហាញ​ពី​ជោគជ័យ​សម្រាប់​ទីផ្សារ​លក់​ទូរសព្ទ​នៅ​លើ​ពិភពលោក​។ ក្នុងនោះ​ការ​បញ្ជា​ទិញ​ទូរសព្ទ​របស់​ក្រុមហ៊ុន​បាន​កើន​ឡើង​​ពី ១០ ០០០​គ្រឿង​ក្នុង​មួយ​ខែ​ដល់ ១ ៥០០ ០០០ គ្រឿង​ក្នុង​មួយ​ខែ​នៅទីផ្សារ​ពិភពលោក៕

 

ចុច​អាន៖ Zenfone 3 Deluxe ទូរសព្ទ​ស៊េរី​ថ្មី អភិវឌ្ឍ​ខ្លាំង​លើ​កាមេរ៉ា

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី