ចេញ​ហើយ​​​​លទ្ធផល​បាក់​ឌុប​នៅ​ ភ្នំពេញ និង​ កណ្ដាល អ្នក​ជាប់​លោត​អត់​ផុត​និទ្ទេស​ E

  • 2014-10-31 21:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​បាក់​ឌុប​​នៅ​ ភ្នំពេញ​ និង​ខេត្ត​កណ្ដាល បាន​​បិទ​​ផ្សាយ​ហើយ។ ស្ទើរ​គ្រប់មណ្ឌល គឺបេក្ខជន​ដែល​ជាប់​ភាគ​ច្រើន​​​លោត​មិន​ផុត​និទ្ទេស​ E ឡើយ​ ហើយ​មាន​​ហក់​ដល់ D ​យ៉ាង​ខ្សត់​ខ្សោយ​មួយ​ៗ​។

 

លទ្ធផល​​ដែល​ផ្សាយ​នេះ​គឺ​ផ្សាយ​តែ​ឈ្មោះ​​អ្នក​ជាប់​ប៉ុណ្ណោះ។

​សូម​មើល​លទ្ធផល​​​តាម​មណ្ឌល​នីមួយ​ៗ​​​​នៅ ភ្នំពេញ ដោយ​  ចុច​ត្រង់​នេះ... !

​សូម​មើល​លទ្ធផល​​​តាម​មណ្ឌល​នីមួយ​ៗ​​​​នៅខេត្ត កណ្ដាល ដោយ ចុច​ត្រង់​នេះ...! 

 

តាម​ការ​រាយការណ៍​របស់​លោក មៃ សុខលីម ចេញ​ពី​មណ្ឌល​​​ បាក់​​ទូក​​ថា​ បរិវេណ​មណ្ឌល​ស្ងាត់​។ ​បេក្ខជន​តិច​តួច​ណាស់​​ ដែល​ទៅ​ស្ដាប់​និង​​មើល​លទ្ធផល​​​ បើ​ធៀប​​​​លើក​ទី​១​​។ ​

ក្នុង​ចំណោម​​​អ្នក​ប្រលង​បាក់​ឌុប​លើក​ទី​២​ ដែល​​ជា​ឱកាស​​ថ្មី​​សម្រាប់​អ្នក​ធ្លាក់​​ពី​លើក​ទី​១​កាល​ខែ​សីហា​​​នេះ​​​គឺ មាន​តែ​ ១៧,៩៤% ប៉ុណ្ណោះ​ដែល​ជាប់​ចំណោម​បេក្ខជន​សរុប​ ៦៨០០០ នាក់។ បន្ទាប់​ពី​ចេញ​លទ្ធផល​នៅ ភ្នំុពេញ និង កណ្ដាល​ ថ្ងៃ​នេះ លទ្ធផល​តាម​ខេត្ត​នឹង​ផ្សាយ​ថ្ងៃ​ស្អែក៕

 

 

បេក្ខជន​កំពុង​មើល​លទ្ធផល​នៅ​មណ្ឌល បាក់ទូក