ក្តៅៗ !​ លទ្ធផល​ប្រលង​បាក់​ឌុប​លើក​ទី២​ ជាប់​​ជិត​១៨% និង​​អត់​មាន​និទ្ទេស​ A ទេ​

  • 2014-10-31 19:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក រស់​ សាលីន​ អ្នក​នាំ​ពាក្យ​​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​​ប្រាប់​ Sabay ថា​ លទ្ធផល​បាក់​ឌុប​លើក​ទី​២​ មាន​បេក្ខជន​ជាប់​​ជិត​ ១៨ %​។ ដោយ​ដក​​ស្រង់​ប្រសាសន៍ ​​ឯកឧត្តម​ ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា ​លោក រស់​ សាលីន ​បាន​ឲ្យ​ដឹង​ថា ​លទ្ធផល​លើក​ទី​២​ សម័យ​ប្រលង​ថ្ងៃ​ទី ១៣ ​និង ​១៤ ​ខែ​តុលា​ នេះ ​មាន​សិស្ស​ប្រលង​​ជាប់​តែ ១៧,៩៤ ភាគរយ​ប៉ុណ្ណោះ​​ ក្នុង​ចំណោម​បេក្ខជន​​​ជាង​ ៦៨០០០ នាក់។​ "យើង​​​កំពុង​រៀប​លទ្ធផល​​ព្រីន​ចេញ​ ប៉ុន្តែ​​តាម​ប្រសាសន៍​ឯកឧត្តម​​រដ្ឋមន្រ្តី​មាន​​អ្នក​ជាប់​ជិត​ ១៨ % ហើយ​ការ​ប្រលង​លើក​នេះ​ គ្មាន​អ្នក​បាន​​និទ្ទេស​ A ទេ​”។ លោក រស់​ សាលីន​ បន្ថែម​​៕

 

 

អាន​អត្ថបទ៖ យុវតីខ្មែរ​​ពូកែ​គណិតវិទ្យា ចង់​ក្លាយ​ជា​គ្រូបង្រៀន​ បន្ទាប់​ពី​រៀន​ចប់​​នៅ​ចិន សូម​ចុច​ត្រង់​នេះ​

អត្ថបទ៖ មៃ សុខលីម

អត្ថបទថ្មី