ក្តៅៗ ! លទ្ធផលប្រលងបាក់ឌុបលើកទី២ ជាប់ជិត១៨% និងអត់មាននិទ្ទេស A ទេ
ក្តៅៗ ! លទ្ធផលប្រលងបាក់ឌុបលើកទី២ ជាប់ជិត១៨% និងអត់មាននិទ...
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានប្រាប់ Sabay ថា លទ្ធផលបាក់ឌុបលើកទី២ មានបេក្ខជនជាប់ជិត ១៨ %។ ដោយដកស្រង់ប្រសាសន៍ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក រស់ សាលីន បានឲ្យដឹងថា លទ្ធផលលើកទី២ សម័យប្រលងថ្ងៃទី ១៣ និង ១៤ ខែតុលា នេះ មានសិស្សប្រលងជាប់តែ ១៧,៩៤ ភាគរយប៉ុណ្ណោះ ក្នុងចំណោមបេក្ខជនជាង ៦៨០០០ នាក់។ "យើងកំពុងរៀបលទ្ធផលព្រីនចេញ ប៉ុន្តែតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តីមានអ្នកជាប់ជិត ១៨ % ហើយការប្រលងលើកនេះ គ្មានអ្នកបាននិទ្ទេស A ទេ”។ លោក រស់ សាលីន បន្ថែម៕