បេក្ខជនម្នាក់បាក់ស្បាតលែងហ៊ានទៅអ៊ុតលទ្ធផលបាក់ឌុបរសៀលនេះ
- 2014-10-31 16:19:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខជនម្នាក់បាក់ស្បាតលែងហ៊ានទៅអ៊ុតលទ្ធផលបាក់ឌុបរសៀលនេះ
ចន្លោះមិនឃើញ
«មិនដឹងម៉េចទេបង ដូចគ្មានផ្លូវទេអត់ចង់ទៅមើលសោះ បើធ្វើបានតិចសឹងអីចង់គ្រប់មុខហ្នឹង»។ យុវវជន ណារិន និយាយទាំងរួញរាក្នុងចិត្តលើការអ៊ុតលទ្ធផលបាក់ឌុបទី២ដែលនឹងបិទនៅ ភ្នំពេញ រសៀលនេះ។
យុវវជន វ័យ១៩ឆ្នាំនេះ ជាបេក្ខជនម្នាក់ ដែលធ្លាក់បាក់ឌុបជាមួយបេក្ខជនរាប់ម៉ឺននាក់ផ្សេងទៀតកាលបាក់ឌុបទី១ ថ្ងៃ ទី៤-៥ សីហា កន្លងទៅ។ ទោះជាក្រសួងបានទម្លាក់មេរៀននិងលំហាត់គំរូឲ្យហាត់ធ្វើនិងទន្ទេញមុនប្រលងទី២ក៏ដោយ តែ ណារិន ត្អូញត្អែរ ថាបែបនៅតែទៅមិនរួច។ «អត់ភ័យអីទេ តែសង្ឃឹមតិចណាស់។ ខ្ញុំបែបមិនបានរៀនមហាវិទ្យាល័យដូចគេទេ បែបទៅរៀនជាងមាសវិញ»។ ណារិន សុំមិនឲ្យបង្ហាញអត្តសញ្ញាណច្រើនរៀបរាប់ពីគម្រោងអាជីព។
បេក្ខជនប្រលងបាក់ឌុបទី២មានចំនួន ៦៧.០០០នាក់។ លទ្ធផលនៅរាល់មណ្ឌលក្នុងភ្នំពេញនិងខេត្តកណ្ដាលនឹងបិទប្រកាសរសៀលនេះ ហើយតាមខេត្តដទៃនឹងបិទថ្ងៃស្អែក។
បើវិលទៅការប្រលងលើកទី១កាលខែសីហាវិញ បេក្ខជនជាប់មាន ២៥,៧២% គឺ ២៣.១២៦នាក់ ចំណោមអ្នកទៅប្រលងសរុប ៨៩.៩៣៧នាក់។ អ្វីដែលបានទាញការចាប់អារម្មណ៍បំផុតគឺ បេក្ខជនចំនួន១១នាក់ បានលោតដល់និទ្ទេស A ក្នុងបាក់ឌុបដែលក្រសួងបានបើកការកែទម្រង់រឹតត្បិតយ៉ាងតឹងរឹងនោះ។
ចាំអ៊ុតមើល៍រសៀលនេះ ភ្នំពេញ ជាប់ប៉ុន្មានភាគរយ ហើយមានអ្នកលោតលេចធ្លោដល់និទ្ទេសកំពូលអត់?
បេក្ខជនមើលលទ្ធផលបាក់ឌុបទី១កាលខែសីហា២០១៤
អត្ថបទ៖ ប៉ែន សុផាន់ណា