សិស្សម្នាក់សរសេរទុក្ខលំបាកក្នុងវិញ្ញាសាគីមីសង្ឃឹមគ្រូយោគយល់តែគ្រូឲ្យសូន្យ
- 2014-10-23 16:37:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សម្នាក់សរសេរទុក្ខលំបាកក្នុងវិញ្ញាសាគីមីសង្ឃឹមគ្រូយោគយល់តែគ្រូឲ្យសូន្យ
ចន្លោះមិនឃើញ
ក្នុងមុខវិជ្ជាគីមីវិទ្យា សិស្សម្នាក់មិនបានព្យាយាមឆ្លើយសំនួរប្រលងបាក់ឌុប ឲ្យបានត្រឹមត្រូវនោះទេ តែបែរជាសរសេររៀបរាប់ពីទុក្ខលំបាកក្នុងក្រុមគ្រួសារ និងបញ្ហាដែលខ្លួនជួបប្រទះ ដោយសារតែជីវភាពក្រីក្រលំបាក ត្រូវរៀនផងធ្វើការផងនិង មិនសូវបានទៅរៀនទៀងទាត់ឡើយ។
ក្នុងសន្លឹកកិច្ចការ សិស្សបានសរសេរអង្វរគ្រូ ដែលកែប៉ះចំវិញ្ញាសា របស់ខ្លួនឲ្យអធ្យាស្រ័យ និងយោគយល់ដើម្បីឪពុកម្ដាយបានសប្បាយចិត្ត។ តែទោះយ៉ាងណា គ្រូបានផ្ដល់ពិន្ទុសូន្យលើចម្លើយនោះ។
ប្រសិនបើអ្នកជាគ្រូវិញ អ្នកនឹងអាណិតយោគយល់ ឬយ៉ាងណា?
អត្ថបទ៖ លឹម សុនា