ពិត​អត់​!​លទ្ធផល​បាក់​ឌុប​អាច​នឹង​​ប្រកាស​​ ២​ ឬ​៣​ថ្ងៃ​ទៀត​?

  • 2014-10-29 01:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​​ហើយ​​លទ្ធផល​ប្រលង​​បាក់​ឌុប​ ​អាច​នឹង​ប្រកាស​​​នៅ ​​ក្នុង​រយៈ​ពេល​២​ឬ​៣​ថ្ងៃ​ទៀត​​​។ នេះ​បើ​តាម​ប្រសាសន៍ ​របស់​ លោក រស់​ សាលីន​ ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។ លោក​ថា​ ​​ដំណើរ​ការ​បូក​សរុប​ពិន្ទុ​​បាន​ច្រើន​ហើយ​។ ដូច្នេះ​​​​តាម​បទ​ពិសោធន៍​លើក​មុន ​​​នឹង​អាច​​ចំណាយ​ពេល​២ ឬ​៣​​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ នឹង​ត្រូវ​ព្រីន​ចេញ​​ប្រកាស​លទ្ធផល​​ផ្លូវ​​ការ​​បាន​។ "យើង​កំពុង​បូកពិន្ទុ​​ច្រើន​​ហើយ​​ ដូច​នេះ​អាច​ថា​ ប្រើ​ពេល​​២​ ទៅ៣​​​ថ្ងៃ​ទៀត​ប៉ុណ្ណឹង​ទេ​ នឹង​អាច​ប្រកាស​មុន​ការ​គ្រោង​ទុក​”។

 

ដោយ​​មិន​បញ្ជាក់​ប្រាប់​ពី​ភាគ​រយ​អ្នក​ជាប់​​ លោក​ រស់​ សាលីន​ រៀបរាប់​ថា អ្នក​ជាប់​​អាច​មាន​ចំនួន​តិច​ជាង​លើក​ទី​១។ ប៉ុន្តែ​សូម​​បេក្ខជន ដែល​ធ្លាក់​កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ​។ គួរ​គិត​ថា​​ សមត្ថភាព​យើង​​មិន​ដល់​ អាច​រៀន​​មួយ​ឆ្នាំ​ទៀត​​ ឬ​ចាប់​យក​ជំនាញ​ណា​មួយ​​សម​ស្រប​​ នឹង​សមត្ថភាព​របស់​យើង​។​​កុំ​​យក​អារម្មណ៍​​បាក់​ទឹក​​ចិត្ត​ ជា​ផ្លូវ​បិទ​បាំង​ការ​គិត​របស់​យើង​ឲ្យ​សោះ។

 

​មាន​បេក្ខជន​ចំនួន​ ៦៧០០០ នាក់​ប្រលង​បាក់​ឌុប​លើក​ទី​២ នេះ​ ដោយ​ចែក​ចេញ​ជា​ ១១៧​ មណ្ឌល​។ លើក​ទី​១ មាន​បេក្ខជន​​ជាប់​បាក់​ឌុប ២៥,៧២ % ៕

 

 

អានអត្ថបទ៖ កញ្ញា គង់ កែវ​សុគន្ធា​៖ កំព្រា​ឪពុក​​​​ធ្វើ​​ឲ្យ​ខ្ញុំ​រឹងប៉ឹង​​​រហូត​​បាន​​កាន់​តំណែង​​ធំៗ​​ ចុចត្រង់​នេះ​

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី