ទូរសព្ទប្រើ Android 7.0 Nougat ដំបូងគេនឹងបង្ហាញខ្លួនដើមខែក្រោយ
- 2016-08-06 15:10:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទប្រើ Android 7.0 Nougat ដំបូងគេនឹងបង្ហាញខ្លួនដើមខែក្រោយ
ចន្លោះមិនឃើញ
LG បានបញ្ជាក់ជាថ្មីថា ទូរសព្ទជំនាន់ថ្មីរបស់ខ្លួនម៉ូដែល V20 នឹងជាទូរសព្ទដំបូងគេប្រើប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ហើយដែលនឹងបង្ហាញខ្លួននៅថ្ងៃទី ៦ ខែកញ្ញា ខាងមុខ។
ម៉ូដែល V10
ត្បិតថា LG មិនបានចែករំលែកព័ត៌មានលម្អិតពីសមត្ថភាព V20 ប៉ុន្តែវានឹងនៅតែមានចំណុចពិសេសដូចម៉ូដែលមុន V10 មានដូចជាអេក្រង់ចំនួនពីរ, អេក្រង់មេទំហំ ៥,៧ អ៊ីញ និង មានមុខងារ Always-On អាចបង្ហាញព័ត៌មានដោយមិនចាំបាច់ដោះសោទូរសព្ទ។ ចំពោះតម្លៃវិញប្រហែល ៦០០ ដុល្លារ ដូចម៉ូដែលមុនដែរ។
លក្ខណៈសម្បត្តិដទៃទៀតគេនៅមិនទាន់អាចប៉ាន់ស្មានបាននៅឡើយទេ ដូចនេះមានតែរង់ចាំថ្ងៃប្រកាសជាផ្លូវការតែប៉ុណ្ណោះ៕
ចុចអាន៖ ASUS ជាប់លំដាប់លេខ ២ លើទីផ្សារ Smartphone ប្រចាំតំបន់អាស៊ីអាគ្នេយ៍
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Engadget