របៀប​កំណត់​ពុម្ភ​អក្សរ​លំនាំ​ដើម​ អ្នក​​​ប្រើ​​​ PC និង​ Mac ​ត្រូវ​ដឹង​ជា​ចាំ​បាច់!

  • 2014-10-31 22:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Open Office Writer ជា​កម្មវិធី​មាន​លក្ខណៈ​​ដូច​គ្នា​នឹង​​ Microsoft Word​ ដែល​គេ​តែង​យក​វា​មក​ប្រើ​ក្នុង​ការ​សរសេរ​អត្ថបទ​ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ស្រួល។ ប៉ុន្តែ​ Open Office Writer​ ក្នុង​កុំព្យូទ័រ​ខ្លះ​បង្ហាញ​ Font​ លំនាំ​ដើម​ (Default) ដែល​អ្នក​មិន​ចង់​បាន។ បើ​អ្នក​​ចង់​ប្ដូរ​​អក្សរ​ពី​​ខ្មែរ​​ទៅ​អង់គ្លេស​ ឬ​​ពី​អង់គ្លេសមក​​ខ្មែរ​​ញឹកញាប់​​​ អ្នក​នឹង​ធុញ​មិន​ខាន​ ព្រោះ​​ត្រូវ​ប្រើ ​Mouse ​ដើម្បី​ចុច​ដូរ​​ជា​ច្រើន​ដង​ដែរ។ ​

 

ដើម្បី​ឲ្យ​អ្នក​បើក​ Open Office Writer មក មាន​ Font​ លំនាំ​ដើម​តាម​អ្វី​ដែល​អ្នក​ចង់​បាន​​ ងាយ​ស្រួល​​ក្នុង​ការ​វាយ​អត្ថបទ​ សូម​មើល​តាម​​ជំហាន​នីមួយៗ​​ខាង​ក្រោម​នេះ៖​

 

PC

+សម្រាប់​ Open Office Writer (3.2)

 

ជំហានទី១៖ បើក​កម្មវិធី​ Open Office Writer

 

ជំហានទី២៖ ចុច​លើ​ពាក្យ​ Tool (ឧបករណ៍) ហើយ​ជ្រើស​រើស​យក​ពាក្យ​ Options​ (ជម្រើស)

 

 

 

ជំហាន​ទី​៣៖ ពេល​ផ្ទាំង​មួយ​​​លោត​ឡើង​មក​ ចុច​សញ្ញា​ (+) ត្រង់​ OpenOffice.org Writer ​នៅ​ខាង​ឆ្វេង​ដៃ។

 

ជំហានទី៤៖ ចុច​លើ​ពាក្យ ​ពុម្ព​អក្សរ​មូលដ្ឋាន​ (អឺរ៉ុប)​ និង​បន្ទាប់​មក​ជ្រើស​យក​ Font អក្សរ​អង់គ្លេស​ណាមួយ​ដែល​អ្នក​ចង់​បាន និង​ទំហំ​អក្សរ​ (ឧ.​ Times New Roman, 12)។ ចុច​លើ​ពាក្យ​ ពុម្ព​អក្សរ​មូលដ្ឋាន​ (CTL)​ វិញ​ម្ដង​ បន្ទាប់​មក​យក​ Font​ អក្សរ​​ខ្មែរ​ណា​ដែល​អ្នក​ចង់​បាន ​ព្រម​ទាំង​ទំហំ​អក្សរ​ផង​ (ឧ.​ Khmer OS, 12) ហើយ​ចុច​លើ​ពាក្យ​ថា​ OK​ (យល់​ព្រម​) ជា​ការ​ស្រេច។

 

 

 

 

 

+សម្រាប់​ Microsoft Word

 

ជំហានទី១៖ បើក​កម្មវិធី​ Microsoft Word 2007 ឬ​ 2010

 

ជំហានទី២៖ អ្នក​ទាំង​អស់​គ្នា​គ្រាន់​តែ​ធ្វើ​ការ​ Right Click លើ​ផ្ទាំង​ Blank Document

 

ជំហានទី៣៖ ជ្រើសរើស​យក​ពាក្យ​ Font

 

 

ជំហានទី៤៖ វា​នឹង​លោត​ផ្ទាំង​​មួយ​ដូច​ខាង​ក្រោម​ ហើយ​នៅ​ក្នុង​ប្រអប់​​ Font​ ពី​ក្រោម​ Latin text ​ ដើម្បី​ជ្រើសរើស​Font ​អក្សរ​ និង​ទំហំ​ Font ​ មួយ​ដែល​ចង់​កំណត់។

 

 

 

ជំហានទី៥៖ ចុង​ក្រោយ​អ្នក​ទាំង​អស់​គ្នា​គ្រាន់​តែ​ចុច​លើ​ពាក្យ​ Default ​និង​លោត​ផ្ទាំង​​​មួយ​សួរ​​អ្នក​ថា​ ​ចង់​ដូរ​ ឬ​អត់​ អ្នក​គ្រាន់​តែ​ចុច​ Yes ​ជា​ការ​ស្រេច។

 

 

Mac

+សម្រាប់​ Microsoft Word

ជំហាន​ទី​១៖ បើក​ Microsoft Word ​របស់​អ្នក។

 

ជំហាន​ទី​២៖ វាយ​អក្សរ​​បន្តិច​ ហើយ​Secect (Cammand+A) ​រួច​ប្ដូរ​​ទៅ​ Font ​អក្សរ​ និង​ទំហំ​អក្សរ​ដែល​អ្នក​ចូល​ចិត្ត​ (ឧ. Times New Roman, 12)។

 

 

ជំហាន​ទី​៣៖ ចុច​ Right Click ​ត្រង់​ Styles ​រួច​ចុច​យក​ Update to Match Selection។

 

 

 

ជំហាន​ទី​៤៖ ចុង​​ Right Click ​សា​ជា​ថ្មី​ត្រង់​ Style ​ដដែល​ ហើយ​ចុច​យក​ Modify...​។ ផ្ទាំង​មួយ​នឹង​លោត​ឡើង​មក​ អ្នក​ធីក​​យក​ Add to template ​រួច​ចុច​យក​ OK​​ ជា​ការ​ស្រេច។

 

 

 

 

 

តាម​ដាន​​គន្លឹះ​ខ្លី​ៗ​ទាក់​ទង​នឹង​បច្ចេក​វិទ្យា​ ចុច​ត្រង់​នេះ

 

បើ​មាន​ជា​យោបល់​អ្វី​ សូម​សរសេរ​នៅ​ខាង​ក្រោម​នេះ​

 

អត្ថបទ៖ សែម​ សុធារិទ្ធ