ត្រួស​ៗ​ពី​បណ្ដា​រថយន្ត​ទេសចរណ៍​មាន​បច្ចេកវិទ្យា​ទំនើប​បំផុត​

  • 2016-08-09 23:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​ឆ្នាំ​ៗ ​រថយន្ត​រាប់​លាន​គ្រឿង​ត្រូវ​ចរាចរណ៍​ពេញ​ពិភពលោក​ ​​ក្នុង​នោះ​មាន​រថយន្ត​មួយ​ចំនួន​ត្រូវ​គេ​ទទួល​ស្គាល់​ថា​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត។

 

 

BMW 7 series​ ​២០១៧​ ​បំពាក់​ចង្កៀង​ ​LED​ ​ភ្លឺ​ច្បាស់​ ​មិន​ចាំង​ភ្នែក​ពេល​​​បើកបរ​ទល់​មុខ​គ្នា​ ​មាន​បំពាក់​មុខងារ​ទប់​លំនឹង​អេឡិចត្រូនិក​ ​ហើយ​អាច​បើកបរ​ស្វ័យប្រវត្ត​ក្នុង​ល្បឿន​ ​២១០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ រថយន្ត​នេះ​មាន​សោ​ពិសេស​ ​អាច​បញ្ជា​ឲ្យ​រថយន្ត​ចូល​ចត​ពី​ចម្ងាយ​។

 

​BMW 7 series​ ​​មាន​តម្លៃ​ ​៨៤ ៣០០​ ​ដុល្លារ​ ​(បរទេស)។

 

 

Mercedes E-Class​ ​ម៉ូដែល​ ​២០១៧​ ​អាច​បើកបរ​ស្វ័យប្រវត្ត​ជា​មួយ​ល្បឿន​ ​២១០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ មាន​មុខងារ​ទប់​រថយន្ត​មិន​ឲ្យ​រត់​ខុស​គន្លង​ផ្លូវ​ ​និង​ការពារ​មិន​ឲ្យ​របស់​រថយន្ត​រអិល​ ​( Drift )។ កាន់​តែ​ពិសេស​អ្នក​ប្រើប្រាស់​អាច​បញ្ជា​ឲ្យ​រថយន្ត​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​ ​តាម​រយៈ​កម្មវិធី​ក្នុង​ស្មាតហ្វូន​ ​និង​មាន​មុខងារ​បញ្ចូល​ថាមពល​ឥត​ខ្សែ​ផង​ដែរ​។​ ​

 

Mercedes E-Class ម៉ូដែល​នេះ​តម្លៃ​ ​៥២ ១៥០​ ​ដុល្លារ​ ​(បរទេស)។

 

 

Audi A4​ ​២០១៧​ ​ការ​រចនា​រំលេច​រូបរាង​សម្រាប់​មនុស្ស​វ័យ​ជំទង់​ ​អម​ជា​មួយ​ពណ៌​ដ៏​ឆើតឆាយ​។ ​មាន​បំពាក់​មុខងារ​ ​adaptive cruise control​ ​ដែល​អាច​បើកបរ​ថេរ​ស្វ័យប្រវត្ត​ជា​មួយ​ល្បឿន​ ​៦០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ តម្លៃ​ ​៣៧ ៣០០​ ​ដុល្លារ​ ​(បរទេស) សម្រាប់​ម៉ូដែល Audi A4​ ​២០១៧​ ។

 

 

Tesla Model S​ ​ជា​រថយន្ត​អគ្គិសនី​ ​ដែល​ឈរ​នៅ​លំដាប់​កំពូល​ជា​ច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​ ​ដែល​បាន​​បំពាក់​នូវ​មុខងារ​បើកបរ​ ​និង​ចូល​ចត​ដោយ​ស្វ័យប្រវត្ត។ ផ្នែក​ខាង​ក្នុង​ដ៏​ទាក់ទាញ​របស់​ ​Tesla Model S​ ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​អេក្រង់​ ​Touchscreen​ ​ទំហំ​ ​១៧​ ​អ៊ិញ​ ​សម្រាប់​ប្រើប្រាស់​កំណត់​បញ្ជា​ ​និង​បង្ហាញ​មុខងារ​នានា​ដូច​ជា​ផែនទី​ ​អាកាសធាតុ​ ​និង​ស្ថានភាព​ទូទៅ​របស់​រថយន្ត។

 

Tesla Model S​ តម្លៃ​ ​៧០ ០០០​ ​ដុល្លារ (បរទេស)៕

 

អាន​បន្ត​ ​៖​ អ្នក​ជំនាញ​បង្ហាញ​គន្លឹះ​ទាំង​ ​៩ ជួយ​ឲ្យ​ថត​រូប​មើល​ទៅ​ឃើញ​ស្អាត

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ ប្រភព​ ​៖​ ​businessinsider