ពី​​អ្នក​លក់​ស៊ុត ក្លាយអ្នក​ជូត​ស្បែកជើងល្បី លុយហូរ​​ចូល​​ម៉ឺន​ដុល្លារ​

  • 2014-10-31 23:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​អ្នក​លក់​ស៊ុត​មាន់​តោកយ៉ាក តែ​ពេល​នេះ​បុរស​វ័យ​៤០​ឆ្នាំ Lere Mgayiya បាន​ក្លាយ​​ជា​ម្ចាស់​ក្រុមហ៊ុន​ខាត់​ស្បែក​ជើង Lere's Shoe Shine ល្បី​ឈ្មោះ​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង។

 

“យើង​ជា​ក្រុមហ៊ុន​ខាត់​​ស្បែកជើង​ដ៏​ធំ​នៅ​អាហ្វ្រិក។ ក្នុង​ទីក្រុង Johannesburg ពួកយើង​​ខាត់​ស្បែក​ជើង​៣៥០​គូ​ក្នុង​មួយ​ថ្ងៃ ហើយ​ប្រហែល​១២០​គូ ក្នុង​ទីក្រុង Cape Town និង ១២០​ទៀត​ក្នុង​ទីក្រុង Durban"។

 

 

ប្រវត្តិ​ការងារ​ មុន​ក្លាយ​ជា​ក្រុមហ៊ុន​ជូត​ស្បែកជើង​យក្ស​​នៅ​អាហ្វ្រិក លោក Mgayiya បាន​ចាប់​ផ្ដើម​ការងារ​ ជា​អ្នក​ចែកចាយ​នាម​ប័ណ្ណ​ ឱ្យ​​បណ្ដា​ក្រុមហ៊ុន​ជើង​ហោះ South African Airways។ រយៈ​ពេល៥ឆ្នាំ​ក្រោយ លោក​ត្រូវ​គេ​តែង​តាំង​​ជា​អ្នកគ្រប់គ្រង។

 

ធ្វើ​ការ​បាន​បន្តិច Mgayiya បានសុំឈប់​ ហើយ​ចូលរួម​ធ្វើ​ជំនួញ ​ដឹកជញ្ជូន​បសុសត្វ​ជា​លក្ខណៈ​គ្រួសារ។ លោក​និយាយ​ពី​ការងារ​ថា៖" ខ្ញុំ​ចូលចិត្ត​ចេញ​ទៅ​ជួប​ចរចា​ជាមួយ​កសិករ។ ខ្ញុំ​ចូលចិត្ត​រៀបចំ​គម្រោង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ​និង​​អ្វី​​ដែល​​ខ្ញុំទទួល​បាន"។

 

​​ជំនួញ​ជា​លក្ខណៈ​គ្រួសារ មិន​ងាយ​ស្រួល​ទេ និង​ត្រូវ​បរាជ័យ។ លោក​បាន​ខ្ចី​លុយ​ឪពុកមា ដើម្បី​​រកស៊ី​បន្ត តែ​ត្រូវ​រលាយ ហើយ​ការងារ​ជំនួញ​នេះ​ ក៏​​ធ្លាក់​លើ​ឪពុកមា​​ដែល​ជា​ម្ចាស់​កម្ចី។ ​មួយ​ឆ្នាំ​ក្រោយ​មក លោក​ក៏បាន​ក្លាយ​ជាមនុស្ស ​អត់​ការងារ​ធ្វើ។ ​

 

ទោះបី​​ឪពុកមា​យក​ជំនួញ​ តែ​លោក Mgayiya នៅ​តែ​រក្សា​ទំនាក់​ទំនង​ ជាមួយ​អតិថិជន (កសិករ) ហើយ​បាន​ចាប់​ផ្ដើម​គម្រោងជា​ថ្មី (លក់​ស៊ុត​មាន់​ឱ្យ​សភា​អាហ្វ្រិក)។ ស៊ុត​មួយ​ប្រអប់​ លោក​លក់​បាន​តែ៦​ដុល្លារ​ប៉ុណ្ណោះ។ ប្រាក់​នេះ​មិន​អាច​ឱ្យ​លោក រក​ស៊ី​ជំនួញ​លក់​ស៊ុត​បាន​ទេ ព្រោះ​ត្រូវ​ការ​លុយ​ច្រើន​ ដើម្បី​ចាក់​សាំង​ឡាន និងការ​ចំណាយ​ផ្សេងៗ​ទៀត។ ​

 

ពេក​នោះ​​លោក បាន​ចូលរួម​កម្មវិធី Sandlam Money Game សម្រាប់​សហគ្រិន និង​ឈ្នះ​ប្រាក់​បាន ​៣១០០​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ពីរ​ថ្ងៃ។ ​

 

លោក​យក​លុយ​នេះ ទៅ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ដាំ​កូនឈើ​មួយ តែ​៦ខែ​ក្រោយ​មកអ្វីៗ​ ប្រែ​ក្លាយ​ជា​ល្វីងជូរចត់ ហើយ​លោក​ធ្លាក់​ខ្លួន​ក្រ​ជា​ថ្មី។

 

ដោយ​ត្រូវការ​ប្រាក់​ចំណូល​ទៀងទាត់ ​បុរស​រូប​នេះក៏​ចាប់​ផ្ដើម​ការងារ​ជូត​ស្បែង​ជើង៖ " ខ្ញុំ​បាន​សម្រេច​ចិត្ត​បើក​​ជំនួញ​ជូត​ស្បែកជើង​ នៅ​​ព្រលានយន្តហោះ Cape Town "។

 

 

ការងារជូត​ស្បែកជើង​អំឡុង​ឆ្នាំ​២០០២-២០០៣

 

មុន​​ផ្ដើម​ការងារ​ជូត​ស្បែកជើង Mgayiya បាន​បញ្ចាំ​ទូទឹកកក ដើម្បី​យក​លុយ​ទិញ​ឧបករណ៍​ជំនួញ ប៉ុន្តែ​ថ្ងៃ​ដំបូង​លោក​ និង​បុគ្គលិក​របស់​លោក​ម្នាក់ ​ទទួល​បរាជ័យ។ ​

 

អ្នក​ទាំងពីរ​ធ្វើការ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៩​យប់ លើក​លែង​ថ្ងៃ​អាទិត្យ។ ក្រោយ​មក​ការងារ​​មួយ​នេះ មាន​គេ​ស្គាល់​បណ្ដើរៗ។ ៥ខែ​ក្រោយ​បុគ្គលិក​ការងារ ​មាន​ចំនួន​៥នាក់ ហើយ​ជំនួញ​ចេះ​តែ​រីក​ឡើង រហូត​ក្លាយ​ជា​ក្រុមហ៊ុន​ជូត​ស្បែកជើង​យក្ស និង​មាន​បុគ្គលិក​ច្រើន​នៅ​អាហ្វ្រិក។

 

ក្រុមហ៊ុន​ខាងលើ​មាន​បុគ្គលិក​៤៥នាក់ នៅ​តាម​ប្រលានយន្តហោះ​សំខាន់ៗ​បី ហើយ​លោក​ថៅកែ​ Mgayiya កំពុង​សំឡឹង​មើល​ដៃគូ​ នៅ​អាមេរិក ​អង់គ្លេស និង​នៅ​​អាហ្វ្រិក​បន្ថែម​ទៀត។ ក្រុមហ៊ុន​នេះ ទទួល​បាន​ប្រាក់ចំណូល​ជាង​២២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំុ៕

 

 ចុចអានអត្ថបទ  អ្នកសុំទាន​កំពូល​ស្អាត​បំផុត​លើ​លោក មិនឃើញ​​មិន​ជឿ!

 

 អានអត្ថបទជីវិតជោគជ័យផ្សេងទៀត

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ CNN