សោកស្ដាយចំពោះនារីម្នាក់ប្រែក្លាយជា "មុខពស់" ក្រោយកែសម្ផស្សជ្រុល
- 2016-08-12 13:00:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយចំពោះនារីម្នាក់ប្រែក្លាយជា "មុខពស់" ក្រោយកែសម្ផស្សជ្រុល
ចន្លោះមិនឃើញ
នារីចិនមួយរូបកំពុងតែធ្វើឲ្យគេសោកស្ដាយជួសនាងយ៉ាងខ្លាំងក្រោយពេលសម្រស់របស់នាងត្រូវខូចទាំងស្រុងក្រោយឆ្លងកាត់មុខកាំបិតជាច្រើនលើកច្រើនសារ។
កាលពីពេលថ្មីៗកន្លងទៅនេះ បណ្ដាញសង្គមចិនបានកក្រើកសារជាថ្មីម្ដងទៀតនៅពេលរូបថតរបស់នារីម្នាក់ដែលមុខសស្គុស ចង្កាស្រួចឈ្លែម និងភ្នែកធំខុសធម្មតាបានលេចលើអ៊ីនធឺណិត។ ភ្លាមៗនោះ តួឯកស្រីនៅក្នុងកម្រងរូបនេះត្រូវបានគេដាក់រហស្សនាមឲ្យជាច្រើនដូចជា មនុស្សក្រៅភព អាសិរពិស និងពស់ពិសជាដើម។ ក្នុងនោះមានច្រើនជាងគេគឺនារីមុខពស់។
នារីវ័យក្មេងម្នាក់នេះមានដើមកំណើតនៅទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិននិងមានឈ្មោះថា Ly An Hee កើតថ្ងៃទី១៩ខែឧសភាឆ្នាំ ១៩៩៩។ គេតែងប្រទះឃើញក្មេងស្រីអាយុ១៧ឆ្នាំរូបនេះបង្ហោះរូបអួតពីរបស់ប្រើប្រាស់របស់ខ្លួនជាប្រចាំ។ នៅពេលត្រូវអ្នកដទៃរិះគន់ពីរូបសម្បត្តិក៏ដូចជាការអួតអាងរបស់ខ្លួន An Hee បានវាយបកវិញយ៉ាងឆ្នាសឆ្នើមថា៖ "ហេតុអីបានជាអ្នកទាំងអស់គ្នាគិតថាឲ្យតែមុខអាក្រក់ដឹងតែមានចិត្តល្អ ហើយអ្នកដែលមានលុយ និងស្អាតគឺតែងតែចិត្តអាក្រក់? គំនិតពួកអ្នកឯងពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់"។
មិនត្រឹមតែប៉ុណ្ណោះ នារីមានរហស្សនាមនេះហាក់មានការជឿជាក់នឹងសម្រស់របស់ខ្លួនខ្លាំងណាស់។ ពេលចូលលេងក្នុងកម្មវិធីទូរទស្សន៍មួយ នាងត្រូវបានពិធីការិនីសួរថា តើនាងខ្លាចចង្កាដ៏ស្រួចរបស់ខ្លួនចាក់ស្លាប់ដែរទេពេលឱនចុះក្រោម។ នាងបានស្រែកក្ដែងៗតបទៅវិញថា៖ "ខ្ញុំសុខចិត្តស្លាប់ក៏គ្រាន់បើជាងមុខអាក្រក់ដូចនាង"។
អ្វីដែលគួរនិយាយនោះគឺ ខុសពីបុរសនិងនារីនានាដែលមានរហស្សនាមមុខពស់មុនៗនោះ Ly An Hee មិនបានបិទបាំងថាខ្លួនធ្លាប់ឆ្លងកាត់មុខកាំបិតនោះទេ ដោយនាងបានបង្ហោះរូបភាពវះកាត់កែសម្ផស្សជាច្រើនសន្លឹករបស់ខ្លួនលើអ៊ីនធឺណិត។ គេសង្កេតឃើញថារូបមុនកែរបស់នាងគឺស្រស់ស្អាតជាងឥលូវឆ្ងាយណាស់៕
ចុចអាន៖នារីរហស្សនាម “ព្រាយពស់” អះអាងថាខ្លួនជាកូនកាត់៨សាសន៍និងមិនធ្លាប់កែសម្ផស្សសោះ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14