Miley Cyrus ត្រូវអូសចូលសង្គ្រាមរវាងអ្នកគាំទ្ររបស់ EXO និង Justin ទាំងមិនដឹងខ្លួន
- 2016-08-16 17:14:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Miley Cyrus ត្រូវអូសចូលសង្គ្រាមរវាងអ្នកគាំទ្ររបស់ EXO និង Justin ទាំងមិនដឹងខ្លួន
ចន្លោះមិនឃើញ
នៅសុខៗ តារាចម្រៀងល្បីឈ្មោះអាមេរិកស្រាប់តែត្រូវបានគេអូសចូលក្នុងជម្លោះអនឡាញរបស់អ្នកគាំទ្រក្រុមចម្រៀង EXO និងតារាចម្រៀង Justin Bieber ទាំងខ្លួនមិនបានធ្វើអី។
រឿងរ៉ាវចាប់ផ្ដើមឡើងនៅពេលអ្នកគាំទ្ររបស់ក្រុមចម្រៀងល្បីឈ្មោះ EXO បានបង្ហោះពីរូបភាពប្រៀបធៀបពីការប្រគំតន្ត្រីរបស់ Justin Bieber និងidol របស់ខ្លួននៅប្រទេសជប៉ុនក្នុងថ្ងៃតែមួយ។ នៅក្នុងរូបគេសង្កេតឃើញថា ការប្រគំតន្ត្រីរបស់ EXO មានទស្សនិកជនមកមើលឡើងពេញ រីឯកម្មវិធីរបស់ម្ចាស់បទ "Baby” បែរជាខ្សត់មនុស្សទៅវិញ។ ហ្វេនរបស់ម្ចាស់បទ "Call Me Baby” ក៏មិនភ្លេចសង្កត់ដែរថាខនសឺតរបស់ EXO ត្រូវបានលក់ដាច់អស់ក្នុងរយៈពេល ០,៤វិនាទី។
យ៉ាងណាក៏ដោយ ក្រោយមកគេបានដឹងថារូបភាពនៅក្នុងខនសឺតរបស់ Justin គឺត្រូវបានថតក្រោយពេលកម្មវិធីនេះចប់ហើយទស្សនិកជនបានចេញទៅជិតអស់។ នៅពេលនេះសង្គ្រាមរវាងអ្នកគាំទ្រ EXO និង Justin បានផ្ទុះឡើង។ ខណៈពេលជម្លោះកំពុងតែក្ដៅសន្ធោសន្ធៅនោះ អ្នកគាំទ្រម្នាក់របស់ Miley Cyrus បានចេញមុខចំអកឲ្យអ្នកគាំទ្ររបស់ EXO ក៏ដូចជា Kpop ទាំងស្រុងដោយបានបោះពាក្យសម្ដីថា៖ "Kpop ត្រូវបានគេស្គាល់តែនៅអាស៊ីតែប៉ុណ្ណោះ"។ បន្ទាប់មក ម្ចាស់បទ "Wrecking Ball” ចាប់ផ្ដើមត្រូវអ្នកគាំទ្រ Kpop ក៏ដូចជាអ្នកគាំទ្ររបស់ EXOវាយប្រហារទាំងនៅលើ Instagram និង Twitter។ ទាក់ទិននឹងរឿងនេះ Miley រក្សាតែភាពស្ងៀមស្ងាត់នៅឡើយ៕
ចុចអាន៖Justin Bieber ប្ដូរមកស្និទ្ធស្នាលជាមួយកូនស្រីម្ចាស់បទ “Hello”
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop