ដឹង​តម្លៃ​ម៉ូតូ Café ពេញ​និយម​​មួយ​ទឹក សល់​ប៉ុន្មាន​អត់?

  • 2016-08-17 17:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ប្រភេទ Cafe ជា​ម៉ូតូដែល​ពេញ​និយម​នៅ​ប្រទេស​​ប៉ែក​អ៊ឺរ៉ុប​។ ​យុវវ័យ​ ឬ ​មនុស្ស​វ័យ​កណ្ដាល​​​ក្នុង​ស្រុក​មួយ​ចំនួន ​បច្ចុប្បន្ន​​ក៏​ពេញ​ម៉ូតូ​ប្រភេទ​នេះ​។ ដោយ​ឡែក​តម្លៃមួយ​ទឹក​​​របស់​វា​​​ក៏​ថ្លៃ​គួរ​សម​ដែរខ្ទង់​ ១ ៧០០ ទៅ ២ ៣០០ ដុល្លារ​​អាស្រ័យ​លើ​គុណ​ភាព​ម៉ូតូ។

 

 

លោក ស្រ៊ុីន សុខធឿន ដែល​ជា​អ្នក​​ចាត់​ការ​ទូទៅ​ក្នុង​ហាង​​លក់​ម៉ូតូ Café ម្ដុំ​ផ្សារ​ថ្មី​បាន​ប្រាប់​ឱ្យ​ដឹង​ថា  ​តម្លៃ​ម៉ូតូ​ប្រភេទ​នេះ​​មួយ​ទឹក​ខ្ទង់​ ១៧០០ ទៅ ២ ៣០០ ដុល្លារ​​ អាស្រ័យ​លើ​គុណ​ភាព​ម៉ូតូ ហើយ​​បើ​អ្្នក​និយម​លេង​ម៉ូតូ យក​ទៅ​កែ​ថែម​ដាក់​លេង​ស៊ីមាំង លេង​ដៃ​ចង្កូត ​លេង​កង់ លេង​ស្ដុប ភ្លើង​ស៊ីញូ​ឬ​ជួស​ជុល​ថែម​ទៀត ​អាច​ចំណាយ​​លើស​តម្លៃ​​​នេះ​បន្តិច​ ពោល​គឺ​ខ្ទង់ ៣០០ ទៅ ៥០០ ដុល្លារ​​

 

 

ចំណែក​លោក ណារិទ្ធ ដែល​​កំពុង​ប្រើប្រាស់​ម៉ូតូ​ Café ម៉ូឌែល​ Café racer បាន​ប្រាប់​ថា លោក​​ទិញ​ម៉ូតូ​​នេះ​មួយ​ទឹក​ត ពី​គេ​ក្នុង​តម្លៃ ១ ៨០០ ដុល្លារ ​និង​​​បាន​យក​ទៅ​កែកុន​ ជួស​ជុល​ថែមបន្តិច​បន្ដួច​អស់​ប្រហែលជា ២០០ ដុល្លារ​។

 

លោក សុខធឿន​បាន​បន្ថែម​ថា ភាគ​ច្រើន​ម៉ូតូ​ប្រភេទ​នេះ​​​មួយ​ទឹក ​ព្រោះ​មិន​ទាន់​មាន​ដៃ​គូ​ពង្រីក​ទីផ្សារ​​​ចែក​ចាយ​មក​ដល់​អ្នក​ប្រើ​ប្រាស់​​ក្នុង​ស្រុក។ ​ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន Stallions បាន​នាំ​ចូល​​ម៉ូតូ​​​ថ្មី​ប្រភេទ​នេះ​​​ផ្ទាល់​ពី​​​​ប្រទេស​ថៃ​តែ​ម្ដង ដើម្បី​ផ្គត់​ផ្គង់​តម្រូវការ​ប្រើប្រាស់​សម្រាប់​អ្នក​និយម​ម៉ូតូ​ប្រភេទ​ Sport នេះ៕

 

 

 

 

 

 

ចុច​អានZoomer X កែ​ចេញ​​រាងប្លែកៗ​ចឹង ដឹង​អស់​ថ្លៃ​ប៉ុន្មាន​អត់?

 

ចុច​អាន Zoomer X ២០១៧ មក​ដល់​​ទីផ្សារ​ក្នុង​ស្រុក​ចុង​ខែ​សីហា

 

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម