បេក្ខជនខ្មែរក្រោមច្រៀងបទស៊ីន ស៊ីសាមុត ពេលឡើងប្រឡងលើប៉ុស្តិ៍វៀតណាម
- 2016-08-17 20:28:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខជនខ្មែរក្រោមច្រៀងបទស៊ីន ស៊ីសាមុត ពេលឡើងប្រឡងលើប៉ុស្តិ៍វៀតណាម
ចន្លោះមិនឃើញ
បេក្ខជនឈ្មោះ ថាច់ សត បានធ្វើឲ្យទស្សនិកជនវៀតណាមភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបង្ហាញពីសមត្ថភាពច្រៀងបទខ្មែររបស់ខ្លួននៅទូរទស្សន៍វៀតណាមមុនកាលពីពេលថ្មីៗនេះ។
កាលពីចុងសប្ដាហ៍កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀង "Tuyet Dinh Song Ca” បានទទួលស្វាគមន៍បេក្ខជនពិសេសមួយរូបចូលរួមក្នុងកម្មវិធីរបស់ខ្លួន។ បេក្ខជនរូបនេះមានឈ្មោះថា ថាច់ សតដែលជាកម្ពុជាក្រោមមួយរូបកំពុងរស់នៅប្រទេសវៀតណាម។ ដើមឡើយ បេក្ខជនរូបស្រស់មួយនេះបានយកបទចម្រៀងវៀតណាមមួយបទមកបកស្រាយដើម្បីប្រលង។ បន្ទាប់មក លោកក៏ណែនាំខ្លួនឯងថាជាជនជាតិខ្មែរ ហើយធ្លាប់រស់នៅប្រទេសថៃនិងកម្ពុជាតែសព្វថ្ងៃកំពុងធ្វើការនៅវៀតណាម។ នៅពេលត្រូវបានសួរថា តើថាច់ សតអាចច្រៀងបទខ្មែរបានអត់ បេក្ខជនមានរាងខ្ពស់ស្រឡះរូបនេះបានលើកបទ "តើគូព្រេងអ្នកណា? (គ្រាន់តែឃើញកាលណា)" យកមកច្រៀង ធ្វើឱ្យគណៈកម្មការនិងទស្សនិកជនភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់លោកយ៉ាងខ្លាំង។ លទ្ធផលចុងក្រោយនោះគឺថាច់ សតបានជាប់ទៅវគ្គក្រោយទៀត៕
ចុចអាន៖សោកស្ដាយចំពោះនារីម្នាក់ប្រែក្លាយជា “មុខពស់” ក្រោយកែសម្ផស្សជ្រុល
ដោយ៖ សុវណ្ណផៃ