Chris Hemsworth និងTom Hiddleston ចាប់ផ្ដើមថតរឿង "Thor: Ragnarok”
- 2016-08-22 21:32:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chris Hemsworth និងTom Hiddleston ចាប់ផ្ដើមថតរឿង "Thor: Ragnarok”
ចន្លោះមិនឃើញ
តារាសម្ដែងប្រុសល្បីទាំងពីរដែលជាតួវីរបុរស Chris Hemsworth និង Tom Hiddleston បានទៅដល់ទីតាំងដើម្បីរឿង "Thor: Ragnarok” ដែលជាវគ្គថ្មីរឿងវីរបុរសអាមេរិក នៅថ្ងៃនេះផ្ទាល់ក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលី។
"Thor: Ragnarok” ដឹកនាំសម្ដែងដោយលោក Taika Waititi ហើយនឹងត្រៀមចាក់បញ្ចាំងនៅរោងកុននៅថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧។ តាមការឲ្យដឹងពី BBC ទីក្រុង Brisbaneត្រូវផ្លាស់ប្ដូរកែលំអឲ្យដូចទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ដូចជាតែងឡានតាក់ស៊ីនិងឡានប៉ូលិសជាដើម។
មនុស្សម្នាជាច្រើននៅតាមដងផ្លូវទីក្រុង Brisbane បាននាំគ្នាផ្អើលមើលចំពោះសកម្មភាពថតរបស់តារាទាំង២នៅទៅនោះ។ "Thor: Ragnarok” តារាសម្ដែង Chris Hemsworth ត្រូវមកកាន់តំណែងជាតួ Thor ដដែល ដែលជាតួឯកក្នុងរឿង ខណៈ Tom Hiddleston ជាតួ Loki , Mark Ruffalo ជាHulkនិង Idris Elba ជាHeimdall ៕
ខាងក្រោមជាសកម្មភាពថត៖
ចុចអាន៖ភាពយន្ត “Godzilla” បែបគំនូរជីវចលនឹងបង្ហាញមុខនៅឆ្នាំក្រោយ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ abc