Hazard ​ចង់​លើក​ពាន​ EPL ​លើក​ទី​២​ជាមួយ​ Chelsea រដូវ​កាល​នេះ

  • 2016-08-22 22:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard ​​ខ្សែ​បម្រើ​​ឆ្នើម​ក្រុម​ Chelsea ​​ជឿ​ថា​​អ្នកចាត់ការ​ថ្មី​ Antonio Conte ​នឹង​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ​​​មាន​ទម្រង់​លេង​ខ្លាំង​​​ជាង​មុន និង​អាច​ឈ្នះ​ពាន​ Premier League បាន​រដូវ​កាល​នេះ។

 

Eden Hazard ​​ខ្សែ​បម្រើ​​ឆ្នើម​ក្រុម​ Chelsea

 

Chelsea ក្រោម​ការ​ដឹក​នាំ​​របស់​​អ្នកចាត់ការ​ថ្មី​សញ្ជាតិ​អ៊ីតាលី Conte​ ​បើក​ឆាក​ Premier League រដូវ​កាល​ថ្មី​២​ប្រកួត​ ឈ្នះ​ទាំង​២​ប្រកួត ខណៈ​ដែល​ Hazard ដែល​ធ្លាប់​លើក​ពាន​លីគ​កំពូល​អង់គ្លេស​នេះ​ម្ដង​​ជាមួយ​ក្រុម​តោ​ខៀវ​​កាល​រដូវ​កាល​២០១៤-១៥​​ ​បាន​ធ្លាក់​ទម្រង់​លេង​ខ្លាំង​​រដូវ​កាល​មុន​​ ​ប៉ុន្តែ​ពេល​នេះ​ហាក់​លេង​បាន​ល្អ​វិញ​​ហើយ។

 

 

ខ្សែ​បម្រើ​ជម្រើស​ជាតិ​បែលហ្សិក​ ​បាន​ប្រាប់​ដល់​ Chelsea TV ​ថា៖ "Conte ​​ជា​អ្នកចាត់ការ​ល្អ​ គាត់​ជឿ​ជាក់​ក្រុម​គាត់ ហើយ​យើង​ព្យាយាម​​គ្រប់​យ៉ាង​​​ដើម្បី​គាត់។ យើង​ចង់​​ឈ្នះ​សម្រាប់​អ្នកគាំទ្រ​ផង​ដែរ។ យើង​មាន​ក្រុម​ល្អ​...​មាន​ក្រុម​ល្អៗ​ច្រើន​នៅ​ Premier League ​ហើយ​យើង​នឹង​ឃើញ​នៅ​​ចប់​រដូវ​កាល​ ប៉ុន្តែ​​​យើង​ចង់​ក្លាយ​ជា​ជើង​ឯក”។

 

 

“វា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ប៉ុណ្ណោះ ប៉ុន្តែ​បើ​យើង​​ចង់​ឈរ​កំពូល​តារាង​ យើង​ត្រូវ​តែ​ឈ្នះ។ ក្រុម​ Manchester ទាំង​២​ឈ្នះ​ទាំង​អស់...យើង​ក៏​ចង់​ឈ្នះ​ដូច​​គ្នា ហើយ​​យើង​បាន​ធ្វើ​វា​សម្រេច​ហើយ។ ២​ប្រកួត​ដ៏​អស្ចារ្យ​ យើង​ឈ្នះ​ទាំង​២...ខ្ញុំ​សប្បាយ​ចិត្ត​ ​ហើយ​ខ្ញុំ​ចង់​​លេង​ឲ្យ​បាន​ល្អ​បំផុត​​សម្រាប់​ក្រុម​នេះ”។ កីឡាករ​​វ័យ​​២៥​ឆ្នាំ បន្ថែម៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព​៖ Dailymail