​ភាពយន្ត​​បាញ់​ប្រហារ "John Wick” បញ្ចាំង​នៅ​ផ្លាទីនៀម​ ​ស្អែក​នេះ​ហើយ

  • 2014-11-01 18:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​បែប​បាញ់​ប្រហារ​ថ្មី​ពី​អាមេរិក​ រឿង "John Wick” បាន​មក​ដល់​រោងភាពយន្ត​ផ្លាទីនៀម​ផ្សារ​ទំនើប​សូរិយា​ហើយ។

 

“John Wick” គឺ​ជា​ខ្សែ​ភាពយន្ត​ថ្មី​របស់​តារា​​សម្ដែង​រឿង "47 Ronin” លោក Keanu Reeves និង​តារា​ល្បី​មួយ​ចំនួន​ទៀត​ដូច​ជា Michael Nyqvist និង Alfie Allen។ ភាពយន្ត​ដែល​​ដឹកនាំ​រួម​គ្នា​ដោយ​លោក David Leitch និង Chad Stahelski នេះ រៀប​រាប់​ពី​អតីត​អ្នក​ស៊ី​ឈ្នួល​សម្លាប់​មនុស្ស​ម្នាក់ ដែល​ត្រូវ​បង្ក្រាប​ក្រុម​អ្នក​លេង​មួយ​ក្រុម​ បន្ទាប់​ពី​ពួក​នេះ​បាន​ធ្វើ​ឲ្យ​គេ​​បាត់បង់​គ្រប់​យ៉ាង​ក្នុង​ជីវិត។ ក៏​ប៉ុន្តែ​បេសកកម្ម​មួយ​នេះ​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ដោយ​ John Wick ត្រូវ​ឆ្លង​កាត់​គ្រោះថ្នាក់​ជា​ច្រើន​ជំពូក។

 

​ចង់​ដឹង​ថា​ការ​សងសឹក​របស់ John Wick នឹង​លទ្ធផល​បែប​ណា​នោះ សូម​ចូលរួម​ទស្សនា​ទាំង​អស់​គ្នា​នៅ​រោងភាពយន្ត​ផ្លាទីនៀម ដោយ​ខ្សែ​ភាពយន្ត "John Wick” នឹង​មាន​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

 

 

ទស្សនា​ឈុត​ខ្លី​ៗ​ខាង​ក្រោម​នេះ៖ http://youtu.be/x2S-ymqsBtA

អានអត្ថបទ៖រឿង “អ្នក​ក្លាហាន​ស-ខ្មៅ” មក​ដល់ ​Platinum Cineplex ហើយ!

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ IMDB