Van Persie ​ត្រូវ​ជួប Man Utd ​នៅ Europa League ​វគ្គ​​ចែក​ពូល

  • 2016-08-27 15:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាចមិញ​នេះ ពានរង្វាន់​ទី​២​របស់​អឺរ៉ុប UEFA Europa League ​បាន​ចាប់​ពូល​រួច​រាល់​ហើយ ដោយ​ក្រុម Manchester United ​ស្ថិត​ក្នុង​ពូល A ​ជាមួយ​ក្រុម Fenerbahce, Feyenoord ​និង​ Zorya Luhansk ។

 

 

នេះ​មានន័យ​ថា​ខ្សែ​ប្រយុទ្ធ Robin van Persie ​ដែល​ជា​អតីត​កីឡាករ​បិសាច​ក្រហម ហើយ​បច្ចុប្បន្ន​លេង​នៅ Fenerbahce ​នោះ​ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្លឹប​ចាស់​របស់​ខ្លួន​ហើយ។ នៅ​ក្នុង​ពូល​នេះ​ដែរ បិសាច​ក្រហម​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​ហាក់​មាន​សង្ឃឹម​ខ្ពស់​ជាង​គេ​ច្រើន ដោយសារ​តែ​២​ក្រុម​ផ្សេង​ទៀត ក្រៅ​ពី​ Fenerbahce ​មិន​សូវ​ជា​ខ្លាំង​នោះ​ទេ។

 

 

លោក Mourinho ​គ្រូ​បង្វឹក Man Utd ​បាន​និយាយ​ថា​របស់​លោក​រដូវ​កាល​នេះ គឺ​គ្រប់គ្រាន់​ហើយ មិន​មាន​ទិញ​បន្ថែម​ទៀត​ទេ ដោយ​សមាជិក​ទាំង​អស់​អាច​លេង​បាន​តាម​ទម្រង់​របស់​លោក​រៀប​ចំ ដើម្បី​យក​ពាន​រង្វាន់​ឱ្យ​អ្នក​គាំទ្រ​បិសាច​ក្រហម៕

 

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទពេញនិយម