កូរ៉េ​​ខាង​ត្បូង​ជំរុញ​​ពលរដ្ឋ​បង្កើត​កូន​ឲ្យ​បាន​ច្រើន

  • 2016-08-28 22:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ​​​​​​​​​​​​​កំពុង​ប្រឈម​នឹង​​​​អត្រា​មនុស្ស​​ចាស់​​ច្រើន​​ ​និង​​កំណើន​ក្មេង​ទើប​​​​កើត​​មាន​កម្រិត​ទាប ដែល​ធ្វើ​​​ឲ្យ​​​​​​​​ក្រសួង​​សុខាភិបាល​​ចេញ​មុខ​ជំរុញ​​ប្រជាជន​​ឲ្យ​​​យក​កូន​កាន់​តែ​ច្រើន។

 

 

 

​​​​​​​​​ក្រសួង​​​​​​សុខាភិបាល​​​​ប្រកាស​ថា​​ ​​​​អត្រា​កំណើត​​​បាន​ធ្លាក់​ចុះ​​ ៥,៣%​​​ ក្នុង​រយៈពេល​​​​៥​ខែ​​​ដំបូង​​ដើម​ឆ្នាំ​​​ ​ធៀប​នឹង​​​រយៈពេល​ដូច​គ្នា​​​ក្នុង​​ឆ្នាំ​​២០១៥។

 

​រដ្ឋ​មន្ត្រី​​សុខាភិបាល​​ និង​សុខមាលភាព​លោក​ Chung Chin-youb ​​បាន​មាន​ប្រសាសន៍​ថា​​ "រដ្ឋាភិបាល​បាន​​ត្រៀម​រៀបចំ​​​​វិធានការ​នានា ​ដើម្បី​ទប់​ស្កាត់​​អត្រា​កំណើត​​​​​ដែល​កំពុង​ធ្លាក់​ចុះ​ ពិសេស​​​ជួយ​ព្យាបាល​​​ប្ដី​ប្រពន្ធ​​ដែល​​​កើត​ជំងឺ​មិន​អាច​​មាន​កូន​បាន និង​​បង្កើន​ប្រាក់​​ឧបត្ថម្ភ​​​ដល់​​គ្រួសារ​​​ដែល​មាន​​កូន​ទីពីរ​។ ​វិធាន​ការ​​​ថ្មី​ដដែល​ ​​​​​​អាច​​​​​នឹង​​ផ្ដល់​ជូន​​​​​​​​​ដល់​​ពលរដ្ឋ​គ្រប់​គ្នា ​​​​នូវ​ទឹក​ប្រាក់​ ៩០០​ដុល្លារ និង​​គ្រួសារ​​​​ចំណូល​ទាប​​ជាង​ ២១០០​ដុល្លារ​​​​ អំឡុង​ពេល​មាន​កូន។ ​​

 

​រដ្ឋ​គ្រោង​​​​នឹង​បង្កើន​​​​​​​អត្រា​​​កំណើត​​ពី​ ១,២៤​ ក្នុង​​ស្ត្រី​ម្នាក់ ទៅ ១,៥ ​​​ត្រឹម​​ឆ្នាំ​ ២០២០។ ដូច្នេះ​​​​នៅ​​ឆ្នាំ​ក្រោយ​​​យ៉ាង​តិច ​​រដ្ឋ​នឹង​ទទួល​បាន​​កំណើត​​ក្មេង​​ចំនួន​ ២០ ០០០​នាក់​បន្ថែម​ទៀត៕

 

រដ្ឋមន្ត្រី​​ក្រសួង​ខាភិបាល និងសុខុមាលភាព​ Chung Chin-youb

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ koreaherald​​​​​​​​​​