iPhone 7 មិនទាន់ប្រកាសផង សំបកហោះ​​មក​ដល់ខ្មែរបាត់

  • 2016-08-30 16:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបក iPhone 7 អេក្រង់ ៥,៥អ៊ីញ បាន​មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​ មុន​ថ្ងៃ​ប្រកាស​ផ្លូវការ​នៅ​ថ្ងៃ ៧ កញ្ញា​ខាង​មុខ។

 

 

លោក រ័ត្ន ម្ចាស់​ហាង​លក់​ទូរសព្ទ​មួយ​នៅ​ភ្នំពេញ អះអាង​ថា ហាង​លោក​ទើប​នាំ​សំបក iPhone 7 Plus អេក្រង់ ៥,៥អ៊ីញ កាល​ពី​ពេល​ថ្មីៗ​នេះ តែ​សំបក iPhone 7 សម្រាប់ iPhone 6 អេក្រង់ ៤,៧អ៊ីញ ប៉ុន្មាន​ថ្ងៃ​ទៀត​ទើប​មក​ដល់។ ចំពោះ​ការ​ដំឡើង​សំបក​ទៅ iPhone 7 មួយ​គ្រឿង​តម្លៃ​ខ្ទង់ ៨០ ដុល្លារ។

 

បើ​តាម​រូបភាព​សំបក iPhone 7 Plus នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា ពី​កាមេរ៉ា​ក្រោយ​ភ្លោះ និង​ខ្សែ​បន្ទាត់​ស​នៅ​ផ្នែក​ចុង​ខាង​លើ​និង​ខាង​ក្រោម​ទូរសព្ទ មិន​ខុស​អី​ពី​រូបភាព​បែក​ធ្លាយ​លើ​អ៊ីនធឺណិត​កន្លង​មក​នោះ​ទេ។

 

Apple ទើប​ប្រកាស​ថ្ងៃ ៧ កញ្ញា ដើម្បី​បង្ហាញ​មុខ iPhone 7 ដល់​ពិភព​លោក។ iPhone ទាំងពីរ​រំពឹង​ថា​នឹង​បំពាក់​មុខងារ​ការពារ​ជ្រាប​ទឹក បន្ថែម​ជម្រើស​ពណ៌​ខៀវ​ចាស់ កាមេរ៉ា​ភ្លោះ​សម្រាប់ iPhone 7 Plus តែ​គ្មាន​រន្ធ​ដោត​កាស ៣,៥ ម.ម នោះ​ទេ៕

 

iPhone 7 និង iPhone 7 Plus នឹង​ត្រូវ​ប្រកាស​នៅ​ទីក្រុង San Francisco សហរដ្ឋ​អាមេរិក​ ម៉ោង ១០ ព្រឹក ថ្ងៃ ៧ កញ្ញា​ ត្រូវ​នឹង​ម៉ោង ១២យប់ ថ្ងៃ ៨ កញ្ញា​នៅ​កម្ពុជា។

 

Sabay នឹង​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ធំ​មួយ​នេះ​លើ​ទំព័រ Sabay News Technology

 

 

 

 

ទាក់ទង​លោក រ័ត្ន​តាម​លេខ​ទូរសព្ទ៖ ០៩៨ ៥៨​ ៥៥ ៥៧

 

អាន៖ Apple ប្រកាស iPhone 7 ផ្លូវការ​ថ្ងៃ ៧ កញ្ញា

 

អត្ថបទ៖ ប៉ែត ផាន់និត

រូបភាព​ផ្តល់​ឲ្យ៖ Roth