ចង់ធ្វើបាយមាន់ហាយណាន ដ៏ឈ្ងុយឆ្ងាញ់ញ៉ាំខ្លួនឯង មានអីពិបាក
- 2016-09-01 21:41:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ធ្វើបាយមាន់ហាយណាន ដ៏ឈ្ងុយឆ្ងាញ់ញ៉ាំខ្លួនឯង មានអីពិបាក
ចន្លោះមិនឃើញ
បាយមាន់ហាយណាន គឺជាអាហារដ៏មានប្រជាប្រិយភាពមួយ នៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ វាមានប្រភពមកពីខេត្តហាយណាន ប្រទេសចិន និងបានរីករាលដាលដល់ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍។
តោះ! ទៅមើលវិធីធ្វើបាយមាន់ហាយណាន ទាំងអស់គ្នា៖
គ្រឿងផ្សំ
១) សាច់មាន់ កន្លះគីឡូ
២) មើមជីវ៉ាន់ស៊ុយ ៣ ទៅ ៤ ដើម
៣) អំបិល កន្លះស្លាបព្រាកាហ្វេ
៤) ទឹក
៥) អង្ករ (តិច ឬច្រើន តាមអ្នកចង់ពិសា និងលាងឲ្យស្អាត)
៦) ខ្លាញ់មាន់
៧) ខ្ទឹមស ២ ស្លាបព្រាបាយ
៨) ខ្ញី ៣០ ក្រាម
គ្រឿងផ្សំសម្រាប់ទឹកជ្រលក់
១) ខ្ញី (ហាន់ជាចំណិតតូចៗ) ២ ស្លាបព្រាបាយ
២) ខ្ទឹមស (ហាន់ជាចំណិតតូចៗ) ២ ស្លាបព្រាបាយ
៣) ម្ទេស (ហាន់ជាចំណិតតូចៗ) ១ ឬ ២ គ្រាប់ តាមចំណូលចិត្តរបស់អ្នក
៤) ទឹកសៀង ២ ស្លាបព្រាបាយ
៥) ស្ករស ១ ទៅ ២ ស្លាបព្រាបាយ
៦) ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៧) ទឹកស៊ីអ៊ីវខ្មៅ ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ
១) បំពងខ្លាញ់មាន់ រហូតដល់ចេញខ្លាញ់ រួចយកកាកវាចេញ
២) ដាក់ខ្ញី និងខ្ទឹមសចូល
៣) ដាក់បាយចូល និងឆាត្រលប់ដោយប្រើភ្លើងក្តៅតិចល្មម រយៈពេល ២ នាទី
៤) ចាក់បាយចូលឆ្នាំងដាំបាយ និងថែមទឹក ដោយលៃឲ្យសមល្មម ហើយចម្អិនវាឲ្យឆ្អិន
៥) ដាំទឹកក្តៅមួយឆ្នាំង រួចដាក់មើមជីវ៉ាន់ស៊ុយ អំបិល និងសាច់មាន់ចូល ហើយរំងាស់វាដោយប្រើភ្លើងក្តៅល្មម រយៈពេល ២០ នាទី ធ្វើយ៉ាងណាឲ្យសាច់មាន់ឆ្អិនល្អ
៦) លាយទឹកជ្រលក់ (ភ្លក់មើលរសជាតិតាមចំណូលចិត្តអ្នក)
៧) ចុងក្រោយ ដួសបាយដាក់ចាន និងហាន់សាច់មាន់ជាចំណិតៗ ជាការស្រេច
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖វិធីធ្វើបង្អែមគ្រាប់ត្នោតខ្ទិះដូង ដ៏ងាយស្រួល និងឈ្ងុយឆ្ងាញ់
ចុចអាន៖រូបមន្តធ្វើបាយឆាបែបចិនដោយខ្លួនឯង មិនចាញ់ចុងភៅ
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ WhatRecipe