Jessica Alba ក្លាយ​ជា​គ្រូ​បង្រៀន​កុមារ​កំព្រា​នៅ​ខ្មែរ​ក្នុង "Mechanic: Resurrection”

  • 2016-09-02 18:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សាច់​រឿង "Mechanic: Resurrection” តារា​សម្ដែង​ល្បី​ឈ្មោះ​ហូលីវូដ Jessica Alba បាន​សុខ​ចិត្ត​លះបង់​អាយុ​ជីវិត​ខ្លួន​ឯង​ដើម្បី​ការពារ​ក្មេង​កំព្រា​មួយ​ក្រុម​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។

 

 

បើ​ទោះ​បី​ជា​គ្មាន​ទិន្នន័យ​ច្បាស់​លាស់​ថា​ក្រុម​ការងារ​របស់​ភាពយន្ត "Mechanic: Resurrection” បាន​ដាក់​ជើង​ផ្ទាល់​ដល់​ទឹក​ដី​កម្ពុជា​ក៏​ដោយ តែ​នៅ​ក្នុង​រឿង ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ផលិតករ​ដាក់​បញ្ចូល​ជា​ទីតាំង​មួយ​នៅ​ក្នុង​រឿង ដោយរំលេច​នូវ​ជីវិត​ដ៏​កម្សត់ និង​គួរ​ឲ្យ​ស្រលាញ់​របស់​ក្រុម​ក្មេង​កំព្រា។ នៅ​ក្នុង "Mechanic” វគ្គ​២ តារា​សម្ដែង​ហូលីវូដ Jessica Alba បាន​រ៉ាប់រង​តួអង្គ Gina គ្រូ​បង្រៀន​ស្ម័គ្រ​ចិត្ត​មួយ​រូប​នៅ​ទីក្រុង​ភ្នំពេញ។ គួរ​ឲ្យ​សោក​ស្ដាយ ដើម្បី​ក្ដោបក្ដាប់​អំណាច​ក្នុង​ដៃ មេ​ខ្លោង​សង្គម​ងងឹត Crain បាន​យក​តួ​ស្រី​រឿង "Fantastic 4” ធ្វើ​ជា​នុយ​ដើម្បី​ឲ្យ Bishop ទៅ​សម្លាប់​គូ​ប្រជែង​របស់​ខ្លួន។

 

 
 
 

ដើម្បី​សង្គ្រោះ​មិត្ត​ស្រី​របស់​ខ្លួន ឃាតក Bishop ត្រូវ​សម្លាប់​មេខ្លោង​បី​រូប។ យ៉ាងណាក៏ដោយ ពេជ្ឈឃាដ​ឈាម​ត្រជាក់​រូប​នេះ​ដឹង​មុន​ថា បើ​ទោះ​បី​ជា​ខ្លួន​សម្រេច​បំណង​របស់ Crain បាន​ក៏​ដោយ ក៏​ខ្លួន​និង​សង្សារ​មិន​អាច​រស់​រាន​មាន​ជីវិត​បាន​ដែរ។ នៅ​នាទី​ចុង​ក្រោយ Bishop បាន​សម្រេច​ចិត្ត​ទុក​ជីវិត​ឲ្យ​មេខ្លោង​ទី​៣ និង​បក​មក​សម្លាប់ Crain វិញ។ Crain ដឹង​ថា​ខ្លួន​មិន​អាច​គេច​រួច​ពី Bishop ក៏​បាន​កំណត់​គ្រាប់​បែក​ឲ្យ​ផ្ទុះ​ស្លាប់​ទាំង​អស់​គ្នា​នៅ​លើ​នាវា​ទេសចរណ៍។

 

ក្រោយ​ពេល​ត្រូវ​បាន​សង្គ្រោះ Gina បាន​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​នាង​គិត​ថា មិត្ត​ប្រុស​របស់​ខ្លួន​បាន​ផ្ទុះ​ស្លាប់​បាត់​ហើយ។ បន្ទាប់​មក ស្រី​ស្អាត​រូប​នេះ​បាន​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​បន្ត​ការ​បង្រៀន​ក្មេង​របស់​ខ្លួន។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ Bishop នៅ​មាន​ជីវិត​នៅ​ឡើយ ហើយ​បាន​តាម​រក Gina ដល់​ទីក្រុង​ភ្នំពេញ ៕

 

 
 

ចុចអាន៖“និស្ស័យ​ស្នេហ៍​ឆ្លង​ភព” របស់​កូរ៉េ​រង​ការ​រិះគន់​ខ្លាំង​ព្រោះ​តួ​សម្ដែង​មិន​កើត មាន​អ្នក​មើល​តិច​ជាង​គេ

 

ដោយ៖សុវណ្ណផៃ

អត្ថបទថ្មី