និស្ស័យ​ស្នេហ៍​២០​ឆ្នាំ​របស់ Shu Qi និង Stephen Fung

  • 2016-09-06 13:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈពេល​ដ៏​វែង​នេះ មាន​តែ​តារា​សម្ដែង​និង​អ្នក​ដឹក​នាំ Stephen Fung តែ​មួយ​គត់​ដែល​បាន​នៅ​ក្បែរ និង​តែង​លើក​ទឹក​ចិត្ត​នៅ​រាល់​ពេល Shu Qi ជួប​ឧបសគ្គ​នៅ​ក្នុង​ជីវិត​ការងារ​ក៏​ដូច​ជា​ស្នេហា។

 

 

ក្រោយ​ពេល​ទម្លាយ​ព័ត៌មាន​រៀប​មង្គល​ការ​ជាមួយ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Shu Qi រួច តារា​សម្ដែង និង​អ្នក​ដឹក​នាំ​រឿង Stephen Fung បាន​ចែក​រំលែក​ពី​និស្ស័យ​ស្នេហ៍​ជិត​២០​ឆ្នាំ​របស់​ខ្លួន និង​ប្រពន្ធ​ជាមួយ​បណ្ដាញ​ព័ត៌មាន Ettoday។ "លើក​ទី​មួយ​ដែល​ខ្ញុំ Shu Qi គឺ​នៅ​ឆ្នាំ ១៩៩៧។ វា​គឺ​ជា​ស្នេហា​ផ្លេកបន្ទោរ Shu Qi គឺ​ជា​ក្មេង​ស្រី​ដែល​ត្រង់​ម្នាក់ រាល់​ភាព​រីករាយ​ក៏​ដូច​ជា​ទុក្ខ​សោក នឹង​ត្រូវ​បាន​បង្ហាញ​លើ​ផ្ទៃ​មុខ​ទាំង​អស់។ ខ្ញុំ​បាន​សុំ​លេខ​ទូរសព្ទ​របស់​នាង​មុន ​ហើយ​ក៏​តែង​ណាត់​គ្នា​ទៅ​ញ៉ាំ​អី" តួ​រឿង "Bishonen” ឲ្យ​ដឹង។​

 

 

Stephen បាន​ក្លាយ​ជា​វីរបុរស​ទី​១​របស់ Shu Qi ដោយ​សារ​តែ​រាល់​មនុស្ស​ប្រុស​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​របស់​ស្រី​ស្អាត​រូប​នេះ​សុទ្ធ​តែ​មិន​អាច​ដឹកដៃ​នាង​ដើរ​ដល់​ទី​បញ្ចប់​ដោយ​សារ​តែ​អតីតកាល​ខ្មៅ​ងងឹត​របស់​នាង។ ក្រោយ​ស្និទ្ធស្នាល​នឹង​គ្នា​២០​ឆ្នាំ Shu Qi និង Stephen Fungពី​មិត្តភ័ក្ដិ​ក្លាយ​ជា​សង្សារ និង​ទីបំផុត​គឺ​ប្ដី​ប្រពន្ធ។ អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​២​កើត​ឡើង​ដោយ​ម្ចាស់​ខ្លួន​សឹង​តែ​មិន​ដឹង។ Stephen បាន​សុំ​តារា​សម្ដែង​វ័យ​៤០​ឆ្នាំ​រៀបការ​ក្នុង​ឱកាស​ចៃដន្យ​មួយ។ មង្គល​ការ​របស់​ពួក​គេ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង Prague សាធារណរដ្ឋ​ឆែក​ដោយ​មាន​អ្នក​ចូល​រួម​តែ​២០​នាក់៕

 

 

Shu Qi ធ្លាប់​មាន​ចំណងស្នេហ៍រយៈពេល ៧ឆ្នាំជាមួយកំពូល​តារា​សម្ដែង Li Ming

 
 
 
 
 
 
 
 

ចុចអាន៖Shu Qi ​ដើរចូល​រោងការ​យ៉ាង​ភ្ញាក់ផ្អើល ជាមួយ​មិត្ត​ប្រុស​ជា​អ្នក​ដឹកនាំ​រឿង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao

អត្ថបទថ្មី