“Fast & Furious 7” ចេញ​ trailer ផ្លូវការ​ មើល​​​ហើយ​ធានា​ថា​ពេញ​ចិត្ត

  • 2014-11-02 19:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត "Fast & Furious” វគ្គ ៧ ជា​​ស្នាដៃ​ចុង​ក្រោយ​របស់​តារា​សម្ដែង Pual Walker បាន​ចេញ​វីដេអូ Trailer ផ្លូវ​ការ​ហើយ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ម្សិលមិញ​នេះ។

 

តារា​សម្ដែង Vin Diesel, Michelle Rodriguez, The Rock, និង​ Paul Walker បាន​ត្រលប់​មក​កាន់​តំណែង​របស់​ខ្លួន​សារ​ជា​ថ្មី​ក្នុង​វគ្គ​ទី​៧​នេះ ជាមួយ​តួ​ថ្មី​មួយ​ចំនួន​ដូច​ជា Jornada Brewster, Lucas Black, Kurt Russell, Tony Jaa និង Iggy Azalea។ វគ្គ​ថ្មី​ដែល​មាន​ចំណង​ជើង​ខ្លី​ថា "Furious 7” ​នេះ​នឹង​បង្ហាញ​ពី​ការ​ប្រយុទ្ធ​​​គ្នា​រវាង Dominic (Vin), Brain (Pual), និង​សមាជិក​ក្រុម​របស់​ពួក​គេ​ជាមួយ​នឹង Ian Shaw (Jason Statham) ដែល​​ចង់​សងសឹក​បន្ទាប់​ពី​ការ​ស្លាប់​របស់​បង​ប្រុស​គេ។

 

“Furious 7” នឹង​ចេញ​បញ្ចាំង​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៥។

 

​ភាពយន្ត​នេះ​គឺ​ជា​ស្នាដៃ​ចុង​ក្រោយ​របស់​តារា​សម្ដែង​វ័យ ៤០​ឆ្នាំ Pual Walker ដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ៕

 

 

ទស្សនា​វីដេអូ trailer ខាង​ក្រោម​នេះ៖ http://youtu.be/Skpu5HaVkOc

អានអត្ថបទ៖ “Avengers” ចេញ trailer វគ្គ​២​ ពិត​ជា​សាហាវ​គួរ​ឲ្យ​ចង់​ទស្សនា​មែន!

ប្រែ​សម្រួល៖​ វ៉ាន់ថន ប្រភព៖ hollywoodlife
អត្ថបទថ្មី