ប្រភពពីរអះអាងផ្ទុយគ្នាក្នុងការនាំ iPhone ជំនាន់ចុងក្រោយមកទីផ្សារក្នុងស្រុក
- 2016-09-09 13:30:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភពពីរអះអាងផ្ទុយគ្នាក្នុងការនាំ iPhone ជំនាន់ចុងក្រោយមកទីផ្សារក្នុងស្រុក
ចន្លោះមិនឃើញ
iPhone 7 និង iPhone 7 Plus បានចេញរូបរាងជាផ្លូវការកាលពីយប់មិញ។ ក្រោយចេញភ្លាម ក្រុមហ៊ុន Apple បានអនុញ្ញាតិឲ្យអ្នកគាំទ្រអាចធ្វើការកុម្ម៉ង់ទូរសព្ទជំនាន់ចុងក្រោយនេះ រហូតដល់ថ្ងៃ ១៦ ខែកញ្ញា។ យ៉ាងណាប្រភពហាងក្នុងស្រុកពីរបានអះអាងផ្ទុយគ្នា ពីពេលវេលាសម្រាប់ការនាំកំពូលទូរសព្ទ iPhone សម្រាប់ទីផ្សារក្នុងស្រុក។
តាមការឱ្យដឹងពីបុគ្គលិក iOne ជាក្រុមហ៊ុនមួយដែលទទួលសិទ្ធិនាំចូល iPhone ផ្ទាល់ពីក្រុមហ៊ុន Apple បានប្រាប់ថា iPhone 7/ 7 Plus អាចនឹងមានវត្តមាននៅទីផ្សារកម្ពុជាយឺតជាងប្រទេសមួយចំនួន។ លោកថា Apple បានប្រកាសនឹងបញ្ចេញលក់ iPhone 7 និង iPhone 7 Plus នៅទីផ្សារអន្តរជាតិនៅថ្ងៃ ១៦ កញ្ញា។ ដោយឡែកសម្រាប់ទីផ្សារកម្ពុជាអាចសម្ពោធនៅពេលបន្ទាប់ ដោយលោកក៏មិនដឹងពេលវេលាជាក់លាក់នោះដែរ។
ចំណែកម្ចាស់ហាងលក់ទូរសព្ទដ៏ធំមួយលោក សុខ លី បានទម្លាយឱ្យដឹងថា iPhone 7/ 7 Plus នឹងមានលក់នៅទីផ្សារក្នុងស្រុកពោលក្រោយរយៈពេលមួយថ្ងៃដែល Apple បញ្ចេញលក់នៅតាម Store ក្នុងបណ្តាប្រទេសមួយចំនួន។ លោកថា ហាងរបស់លោកត្រៀមក្នុងការនាំ iPhone មកលក់ចាប់ពីថ្ងៃ ១៧ កញ្ញា ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក។ ចំពោះតម្លៃវិញម្ចាស់ហាងរូបនេះហាក់មានភាពស្ទាក់ស្ទើរ ប៉ុន្តែអះអាងថានឹងមិនថ្លៃជាងទីផ្សារខាងក្រៅប៉ុន្មានទេ។
(តម្លៃនៅបរទេស)
iPhone 7 Plus ស៊េរីថ្មីដែលចេញយប់មិញ បំពាក់កាមេរ៉ាក្រោយភ្លោះទំហំ 12MP , មេម៉ូរី 32GB, 128GB, 256GB រីឯថាមពលថ្ម iPhone 7 កាន់ថ្មយូរជាង iPhone ស៊េរីមុន ២ម៉ោង ឯ iPhone 7 Plus ១ម៉ោង។ iPhone ទាំងពីរបំពាក់មុខងារការពារជ្រាបទឹក កម្រិត IP67 ដែលធន់នឹងទឹកជម្រៅ ១ម៉ែត្រ រយៈពេល ៣០នាទី។
បើនិយាយពីកាមេរ៉ាសម្រាប់ 7 មាន ១២MP Aperture f/1.8 ដែលអាចថតរូបបានស្អាតសម្រាប់ទីងងឹត ហើយមានបំពាក់មុខងារទប់លំនឹងរូបភាព OIS។ សម្រាប់ 7Plus កាន់តែអស្ចារ្យព្រោះមានកាមេរ៉ាភ្លោះ ១២MP ហើយមានបំពាក់ Lens ប្រភេទ wide-angle 28mm និង Lens telephoto 56mm ដែលអាចផលិតរូបភាពមាន Depth of Field ដ៏ស្រស់ស្អាតដូចកាមេរ៉ាប្រភេទ DSLR៕
ចុចអាន៖ iPhone 7 និង 7 Plus ប្រកាសយប់មិញ កាមេរ៉ាភ្លោះថតរូបមិនចាញ់ DSLR
អត្ថបទ៖ រក្សា