Sanchez៖ "ខ្ញុំ​ល្អ​ដូច​ Messi & CR7...គ្មាន​នរណា​ខ្លាំង​ជាង​ខ្ញុំ​ទេ”

  • 2016-09-08 22:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez ​ខ្សែ​បម្រើ​ឆ្នើម​ក្រុម​កាំភ្លើង​ធំ Arsenal ជឿ​ថា​​បច្ចុប្បន្ន​ខ្លួន​មាន​សមត្ថភាព​មិន​ចាញ់​ Lionel Messi របស់​ក្រុម​ FC Barcelona និង​ Cristiano Ronaldo របស់​ក្រុម​ Real Madrid ឡើយ។

 

Alexis Sanchez ​ខ្សែ​បម្រើ​ឆ្នើម​ក្រុម​កាំភ្លើង​ធំ Arsenal

 

កីឡាករ​ជម្រើស​ជាតិ​ឈីលី​ ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​ដល់​ Sport ថា៖ "ខ្ញុំ​​បាន​ឈាន​ដល់​កម្រិត​មួយ​ ដែល​ខ្ញុំ​អាច​ប្រជែង​ជាមួយ​កីឡាករ​កំពូលៗ​បាន។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​នៅ​ក្រោម​កីឡាករ​រូប​ណា​ទាំង​អស់។ ខ្ញុំ​ប្រដូច​​សមត្ថភាព​របស់​ខ្ញុំ​ទៅ​នឹង​ Messi និង​ Ronaldo។ ខ្ញុំ​មាន​សមត្ថភាព​ដូច​ពួកគេ”។

 

Sanchez បាន​ក្លាយ​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​អ្នកគាំទ្រ​ក្រុម​ Arsenal បន្ទាប់​ពី​បង្ហាញ​ខ្លួន​៦៨​ប្រកួត ស៊ុត​បាន​៣០​គ្រាប់​​ឲ្យ​​កាំភ្លើង​ធំ ចាប់​តាំង​ពី​​ចាក​ចេញ​ពី​ក្រុម​ Barcelona ទៅ​កីឡដ្ឋាន​ Emirates ​កាល​ឆ្នាំ​២០១៤៕

 

Lionel Messi របស់ក្រុម FC Barcelona

 

Cristiano Ronaldo របស់ក្រុម Real Madrid

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Goal

អត្ថបទពេញនិយម