AirPods មិន​មែន​អាច​ប្រើ​បាន​តែ​ជា​មួយ iPhone 7 និង 7 Plus នោះ​ទេ

  • 2016-09-10 16:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​មួយ​ចំនួន​ប្រហែល​ជា​យល់​ថា ​AirPods កាស​ឥត​ខ្សែ​របស់​ Apple អាច​ប្រើ​បាន​តែ​ជា​មួយ iPhone 7 និង 7 Plus ​ប៉ុណ្ណោះ តែ​តាម​ពិត​ទៅ​វា​អាច​ប្រើ​ជា​មួយ​ឧបករណ៍​ជា​ច្រើន។

 

 

​​​កាស​ឥត​ខ្សែ​ដ៏​ពិសេស​នេះ​អាច​ប្រើ​បាន​ជា​មួយ​​ម៉ាស៊ីន​ Mac, iPhone, iPod touch, iPad ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជំនាន់​ទី​ ៨ ឡើង​ទៅ រួម​ជា​មួយ​ Apple Watch, Series 1 និង Series 2 ផង​ដែរ។ លើស​ពី​នេះ​ក៏​អាច​ប្រើ​ជា​មួយ​ឧបករណ៍​ដែល​មិន​មែន​ផលិត​ឡើង​ដោយ​ Apple ដូច​ជា​ទូរសព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android និង​ ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេង​ទៀត។

 

ប៉ុន្តែ​ការ​ភ្ជាប់​កាស​ទៅ​នឹង​ឧបករណ៍​ទាំង​នោះ​មាន​ដំណើរ​ការ​ខុស​គ្នា​ពី​ការ​ភ្ជាប់​ជា​មួយ​នឹង​ផលិតផល​ Apple ដោយ​ត្រូវ​ភ្ជាប់​តាម​ប្រព័ន្ធ​ Bluetooth មិន​មែន​​ភ្ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​ដូច​ជា​ផលិតផល​ Apple ឡើយ៕​​​​

 

ចុច​អាន៖ កាស​ឥត​ខ្សែ​តម្លៃ​ ១៥៩ ដុល្លារ​របស់​ Apple ​ប្រើ​មិន​ប្រយ័ត្ន​អាច​បាត់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ RedmondPie

អត្ថបទពេញនិយម
អត្ថបទថ្មី