បោក​ថា​ iPhone ចាស់​របស់​ខ្លួន​ជា​ iPhone 7 ម្នាក់ៗ​នាំ​គ្នា​ជឿ​ព្រាត

  • 2016-09-13 16:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីដេអូ​ Prank (បោកប្រាស់ លេងសើច) មួយ​បង្កើត​ដោយ​កម្មវិធី​ទូរទស្សន៍​​អាមេរិក​ Jimmy Kimmel Live! កំពុង​​ស្រូប​ទាញ​ចំនួន​អ្នក​ទស្សនា​យ៉ាង​ច្រើន​លើស​លប់​ ដោយ​ការ​ Prank ទាក់​ទង​នឹង​ iPhone 7។

 

 

ក្នុង​វីដេអូ​​ក្រុមការងារ​បាន​ស្វែង​រក​អ្នក​ប្រើ​ប្រាស់​ iPhone នៅ​តាម​ដង​ផ្លូវ ហើយ​សួរ​ទៅ​ពួក​គេ​ថា​ចង់​ដូរ​ទូរសព្ទ​ដែល​ពួក​គេ​កំពុង​កាន់​ ជា​មួយ​នឹង​ iPhone 7 ទើប​នឹង​ចេញ​ដែរ​ឬ​អត់។ ក្រុមការងារ​​បាន​និយាយ​ថា​ iPhone 7 មាន​មុខងារ​ថ្មី​មួយ​អាច​ផ្ទេរ​រាល់​ទិន្នន័យ​ទាំង​អស់​មាន​លើ​ទូរសព្ទ​ ឲ្យ​មក​នៅ​លើ​ទូរសព្ទ​ថ្មី​បាន​មួយ​រំពេច។

 

ប៉ុន្តែ​តាម​ពិត​ទៅ​គេ​គ្រាន់​តែ​ជូត​សម្អាត​ iPhone ចាស់​របស់​អ្នក​ដំណើរ​ រួច​ស្រោប​ដោយ​ស្រោម​ការពារ​ថ្មី​ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​​ទាំង​នោះ​យល់​ថា​ iPhone ដែល​ខ្លួន​កំពុង​កាន់​ពិត​​ជា​ iPhone 7 មែន។ អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​ គឺ​​​ពួក​គេ​បាន​សរសើរ​ថា​ iPhone ដែល​ខ្លួន​កំពុង​កាន់​ហាក់​ដូច​ជា​ស្រាល​ជាង​មុន​ និង​ ​មាន​ដំណើរ​ការ​រលូន​ជាង​មុន​ជា​ដើម​ ដែល​តាម​ពិត​ទៅ​ជា​ទូរសព្ទ​ដែល​ខ្លួន​ប្រើ​រាល់​ថ្ងៃ​សោះ៕

 

ចុច​អាន៖ ស្ដាប់​ Steve Jobs ធ្លាប់​លើក​ពី​​មូលហេតុ​ Apple ដក​​​រន្ធកាស​​ពី​ iPhone 7

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena

អត្ថបទថ្មី