ព័ត៌មានទើបបញ្ចេញ "សិស្សប្អូនសំណព្វចិត្ត" រកចំណូលបានខ្ពស់ហួសការរំពឹងទុក
- 2016-09-15 14:11:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានទើបបញ្ចេញ "សិស្សប្អូនសំណព្វចិត្ត" រកចំណូលបានខ្ពស់ហួសការរំពឹងទុក
ចន្លោះមិនឃើញ
តាមរយៈបទសម្ភាសន៍ពិសេសជាមួយអ្នកនិពន្ធផ្ទាល់រឿង "សិស្សប្អូនសំណព្វចិត្ត" រកចំណូលបានខ្ពស់ជាង ២០ម៉ឺនដុល្លារ ហួសការរំពឹង ក្រោយចាក់បញ្ចាំងប្រមាណ១ខែ។
កាលដើមឆ្នាំ២០១៦ ភាពយន្តខ្មែរ "សិស្សប្អូនសំណព្វចិត្ត" ឬ "My Junior My Crush" របស់ផលិតកម្ម Rock បានអង្រួនចិត្តយុវវ័យ ក្នុងនោះបើតាមព័ត៌មានរោងភាពយន្ត Major Cineplex by Cellcardរឿងនេះ ឈរលើកំពូលតារាងក្នុងនាមជាភាពយន្តមានអ្នកទស្សនាច្រើនជាងគេ ដោយវ៉ាដាច់ភាពយន្តបរទេសគ្រានោះ "Dead Pool" និង "ស្អឹងមិនដី" របស់ប្រទេសថៃផង។
ចំណាត់ថ្នាក់នេះ ក្រោយពេលចាក់បញ្ចាំង១សប្ដាហ៍ដំបូង។ លោក សៅ សុខនី នាយកប្រតិបត្តិរោងភាពយន្ត ប្រាប់ថា ជារឿងកម្រណាស់សម្រាប់ភាពយន្តក្នុងស្រុកដែលបានចំណាត់ថ្នាក់បែបនេះ។ ដោយសារទទួលបានការចាប់អារម្មណ៍ច្រើនដូច្នេះ "សិស្សប្អូនសំណព្វចិត្ត" រកចំណូលបានជាង ២០ម៉ឺនដុល្លារអាមេរិក នេះបើតួលេខបញ្ចេញដោយកញ្ញា ស៊ា រស្មី អ្នកនិពន្ធខ្សែភាពយន្តខាងលើ។
កញ្ញា ស៊ា រស្មី អ្នកនិពន្ធរឿង "សិស្សប្អូនសំណព្វចិត្ត"
កញ្ញា បន្តថា តួលេខចំណូលនេះ សរុបក្រោយស្នាដៃភាពយន្តទី២នេះរបស់កញ្ញា បញ្ចប់ការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗនៅរាជធានី និងខេត្តមានសក្ដានុពលមួយចំនួន។ "និយាយតែរោងនៅភ្នំពេញយើង គឺអាចចាក់បញ្ចាំងដល់ទៅ១ខែឯណោះបង ដែលជាលើកទី១សម្រាប់ភាពយន្តក្នុងផលិតកម្មយើង ហើយយើងរកបានជាង ២០ម៉ឺនដុល្លារឯណោះ"។
ក្រោយជោគជ័យលើស្នាដៃទី២ អ្នកនិពន្ធវ័យ ២៦ឆ្នាំរូបនេះ ប្រាប់ថា នាងក៏បានត្រៀមស្នាដៃទី៣រួចហើយ ដោយទើបក្រុងពាលីចេញថតសប្ដាហ៍មុន និងចេញថតថ្ងៃនេះ គឺរឿង "ខូចចិត្តអាជីព" ដែលអ្នកនិពន្ធរូបនេះ អះអាងថា កាន់តែប្រសើរជាស្នាដៃទី២ទៅទៀត៕
ទស្សនា និងស្ដាប់លម្អិត វីដេអូសម្ភាសន៍ ស៊ា រស្មី ជាមួយ Sabay
ចាប់បានអ្នកលួច Live រឿង “ចន្ទ្រា” និង “រថភ្លើងទៅប៊ូសាន” នៅ Major Cineplex by Cellcard
អត្ថបទ៖ ទារិកា