តារាសម្ដែងចិនស្លាប់ទាំងវ័យក្មេងព្រោះជឿជាក់លើការជប់ខ្យល់ពេក
- 2016-09-15 16:07:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងចិនស្លាប់ទាំងវ័យក្មេងព្រោះជឿជាក់លើការជប់ខ្យល់ពេក
ចន្លោះមិនឃើញ
ដោយសារតែជឿទុកចិត្តលើការព្យាបាលបែបប្រពៃណី និងមើលរំលងការណែនាំរបស់វេជ្ជបណ្ឌិតតារាសម្ដែងចិន Xu Ting បានបាត់បង់ជីវិតទាំងវ័យក្មេង។
កាលពីថ្ងៃទី៧ខែកញ្ញាកន្លងទៅនេះ តារាសម្ដែងចិនវ័យក្មេង Xu Ting បានទទួលមរណភាពក្នុងវ័យ២៦ឆ្នាំដោយសារជំងឺមហារីកកូនកណ្ដុរ។ អ្នកគាំទ្ររបស់ស្រីស្អាតរូបនេះបានសង្ស័យថាមូលហេតុដែលបណ្ដាលឲ្យហេតុការណ៍ដ៏គួរឲ្យសោកស្ដាយនេះគឺមកពីវិធីសាស្ត្រនៃការព្យាបាលរបស់នាង។ Xu Ting បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថានាងកើតមហារីកហើយនាងនឹងពឹងពាក់លើការព្យាបាលបែបប្រពៃណីជំនួសឲ្យការព្យាបាលបែបវិទ្យាសាស្ត្រ។
ជំនួសឲ្យថ្នាំពេទ្យ ស្រីស្អាតកើតឆ្នាំ១៩៩១ទទួលការព្យាបាលពី "អ្នកជំនាញ" ដូចជា ជប់ខ្យល់ ចាក់ម្ជុលវិជ្ជាសាស្ត្រ និងកោសខ្យល់ជាដើម។ នៅពេលឃើញដូចនេះ អ្នកគាំទ្ររបស់តួរឿង "The Legend of Xishi” បាននាំគ្នាប្រាប់នាងថានាងត្រូវគេបោកហើយ តែតារាសម្ដែងរូបនេះនៅតែបន្ត។ យ៉ាងណាក៏ដោយ ដោយសារតែមិនឃើញភាពធូរស្រាលសោះ នៅខែសីហា Xu Ting បានប្ដូរមកព្យាបាលបែបវិទ្យាសាស្ត្រវិញ តែនៅពេលនេះ ប្រព័ន្ធភាពស៊ាំរបស់នាងបានខ្សោយពេកទៅហើយដែលជាហេតុធ្វើឲ្យនាងបាត់បង់ជីវិតកាលពីថ្ងៃទី៧ខែនេះ៕
Xu Ting ធ្លាប់សហការជាមួយ Wallace Huo ក្នុងឆ្នាំ២០១០
ចុចអាន៖គយគន់សម្រស់របស់អតីតមិត្តស្រីទិន ហ្វី ក្រោយ២០ឆ្នាំ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖shanghaiist