ជម្រើស​កាស​ឥត​ខ្សែ​តម្លៃ​សមរម្យ​ ​សម្រាប់​ ​iPhone 7

  • 2016-09-15 16:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​មាន​ការ​ខក​ចិត្ត​ជា​មួយ​ ​iPhone 7/7Plus​ ​ដែល​មិន​អាច​ស្ដាប់​កាស​ដោយ​ផ្ទាល់​ពេល​សាក​ថ្ម​ ​ហើយ​អាច​ប្រើ​បាន​លុះ​ត្រា​តែ​​មាន​ឧបករណ៍​បន្ថែម​ដ៏​ស្មុគស្មាញ។ ដោយ​ឡែក​ ​Apple​ ​ក៏​បាន​បញ្ចេញ​កាស​ឥត​ខ្សែ​ ​Airpod​ ​សម្រាប់​ iPhone 7/ 7Plus​ ​តែ​វា​មាន​តម្លៃ​ដល់​ ​១៥០​ ​ដុល្លារ។

 

 

ទន្ទឹម​នឹង​នេះ​ ​Sabay​ ​សូម​បង្ហាញ​កាស​ឥត​ខ្សែ​មួយ​ចំនួន​ដែល​មាន​គុណភាព​ល្អ​ ​តម្លៃ​សមរម្យ​ ​ហើយ​ប្រើ​ជា​មួយ​ស្មាតហ្វូន​គ្រប់​ប្រភេទ​ ​និង​ជា​ពិសេស​ ​iPhone 7/7Plus។

 

Sony XB50BS EXTRA BASS​ ​តម្លៃ​ ​៨០​ ​ដុល្លារ​ (តម្លៃបរទេស) ​ប្រើ​បាន​ ​៨​ ​ម៉ោង​ពេល​មាន​ថាមពល​ពេញ​ ​មាន​មុខងារ​កាត់​សំឡេង​រំខាន​ ​ហើយ​អាច​ប្រើប្រាស់​ពេល​ភ្លៀង​ ​ជា​ពិសេស​សម្រាប់​អ្នក​កីឡា។

 

Jaybird X2​ ​តម្លៃ​ ​១០០​ ​ដុល្លារ (តម្លៃបរទេស)​ ​ប្រើ​បាន​ ​៨​ ​ម៉ោង​ពេល​មាន​ថាមពល​ពេញ​ ​មាន​កា​រចនា​ទាក់ទាញ។

 

 

 

Meizu EP-51​ ​តម្លៃ​ ​៤២​ ​ដុល្លារ​ (តម្លៃបរទេស) ​ប្រើ​បាន​ ​៦​ ​ម៉ោង​ពេល​មាន​ថាមពល​ពេញ​ ​មាន​រាង​តូច​ហើយ​ស្រាល​ ​និង​ធន់​នឹង​ទឹក។

 

 

Spigen​ ​តម្លៃ​ ​២៧​ ​ដុល្លារ (តម្លៃបរទេស)​ ​ប្រើ​បាន​ ​៥​ ​ម៉ោង​ពេល​មាន​ថាមពល​ពេញ​ ​សាក​ថ្ម​ឆាប់​ពេញ​ ​បំពាក់​បច្ចេកវិទ្យា​ ​Bluetooth​ ​ជំនាន់​ចុង​ក្រោយ។

 

 

Motorola VerveLoop+​ ​តម្លៃ​ ​៨០​ ​ដុល្លារ​ (តម្លៃបរទេស) ​ប្រើ​បាន​ជាង​ ​៩​ ​ម៉ោង​ពេល​មាន​ថាមពល​ពេញ​ ​មាន​រាង​តូច​ ​ស្រាល។

 

 

 

អាន​បន្ត​ ​៖​ បាន​ ២ សែន​ដុល្លារ​ពី​ Google បើ​អាច​ Hack ទូរសព្ទ​ Nexus 6P និង 5X

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​phonearena

អត្ថបទពេញនិយម