សហព័ន្ធ​ E-Sports កម្ពុជា​ប្រកាស​បើក​ការ​ប្រកួត​​ជើង​ឯក​ជាតិ​​ ២០១៦ លើ​២​វិញ្ញាសា

  • 2016-09-15 18:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត​​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៦​ដែល​មាន​ឈ្មោះ​ថា​ National E-Sports Tournament 2016​ ក្នុង​គោល​បំណង​​ស្វែង​រក​​ក្រុម​​ខ្លាំង​ៗ​តាម​បណ្ដា​ខេត្ត​នា​នា មក​ប្រកួត​​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ដើម្បី​ដណ្ដើម​យក​តំណែង​ជើង​ឯក។ ប្រសិន​បើ​អ្នក​គិត​ថា​ អ្នក​ជា​ Progamer អាច​បង្កើត​ជា​ក្រុម​ចុះ​ឈ្មោះ​ឥឡូវ​នេះ​ជា​មួយ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​​កម្ពុជា​ ដើម្បី​ចូល​រួម​ប្រកួត​តំណាង​ឲ្យ​ខេត្ត​ក្រុង​របស់​អ្នក។

 

 

វិញ្ញាសា​ប្រកួត​ វិញ្ញាសា៖​ AK2 Online (website: ak.sabay.com.kh). Facebook page: www.facebook.com/aksabay) វិញ្ញាសា៖ Dota2  (website: http://blog.dota2.com/?l=english)

 

ការ​ចុះ​ឈ្មោះ ការ​ចុះ​ឈ្មោះ​នឹង​ចាប់​ផ្ដើម​​នៅ​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៦ តាម​រយៈ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា។ ការ​ចុះ​ឈ្មោះ​តម្រូវ​ឲ្យ​មាន​ប្រធាន​ក្រុម​ជា​អ្នក​រស់​នៅ​ក្នុង​ខេត្ត​ ឬ​ក្រុង​ដែល​ប្រកួត។

 

ការ​ប្រកួត​ ការ​ប្រកួត​ AK2 Online និង​ Dota2 ទាំង​៥​តំបន់ ​តំបន់​ទី​១​ មាន​ ខេត្ត​កំពង់​ចាម​ ក្រចេះ ស្ទឹង​ត្រែង​ រតនគិរី និង​មណ្ឌលគិរី​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ១៥ ខែ​តុលា​ ឆ្នាំ​២០១៦) តំបន់​ទី​២​ មាន​ ខេត្ត​កំពង់​ធំ​ ព្រះ​វិហារ​ សៀម​រាប​ និង​ឧត្តរមានជ័យ (ប្រកួត​នៅ​ថ្ងៃ​ទី​ ២២ ខែ​តុលា​ ឆ្នាំ​២០១៦) តំបន់​ទី​៣​ មាន​ ខេត្ត​កំពង់​ឆ្នាំង ពោធិសាត់ បាត់​ដំបង​ និង​ បន្ទាយ​មាន​ជ័យ​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ២៩ ខែ​តុលា​ ឆ្នាំ​២០១៦) តំបន់​ទី​៤​ មាន​ ខេត្ត​តាកែវ​ កំពត ក្រុម​ព្រះ​សីហនុ ​ខេត្ត​កោះ​កុង​ និង​កំពង់​ស្ពឺ (ប្រកួត​នៅ​ថ្ងៃ​ទី​ ៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦) តំបន់​ទី​៥ មាន​រាជា​ធានី​ភ្នំពេញ​ ខេត្ត​កណ្ដាល ព្រៃ​វែង​ និង​ខេត្ត​ស្វាយ​រៀង​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦)

 

 

ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦-២៧ ខែ​វិច្ឆិកា នៅ​ទី ស្នាក់​ការ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ដោយ​មាន​១៦​ក្រុម​សម្រាប់​វិញ្ញាសា​ AK2 Online និង​ ៨ក្រុម​សម្រាប់​វិញ្ញាសា​ Dota2 ដោយ​ក្រុម​ទាំង​នេះ​បាន​មក​ពី​ការ​ជម្រុះ​តាម​​៥​តំបន់​ខាង​លើ​ដើម្បី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ស្វែង​រក​ជើង​ខ្លាំង​ថ្នាក់​ ជាតិ​​២០១៦។

 

ប្រាក់​រង្វាន់ រង្វាន់​លើ​វិញ្ញាសា​ AK2​៖ រង្វាន់​សម្រាប់​ការ​ប្រកួត​តាម​ខេត្ត ឬ​ក្រុង​​៖ អ្នក​ឈ្នះ​តំណាង​ខេត្ត​នីមួយ​ៗ​នឹង​ទទួល​បាន​ AK2 Item​ រយៈពេល​ ៣០​ថ្ងៃ រង្វាន់​សម្រាប់​ការ​ប្រកួត​​តាម​តំបន់៖ ជើង​ឯក​ទទួល​បាន​ប្រាក់​ ១​០០០​ដុល្លារ​ + ២០០០០ Sabay gold ជើង​ឯក​រង​ទទួល​បាន​ប្រាក់​ ៥​០០ដុល្លារ​ + ២០០០០ Sabay gold សំគាល់៖ ក្រុម​ដែល​ជាប់​ជា​ជើង​ឯក​ប្រចាំ​តំបន់​នឹង​ទទួល​បាន​ការ​ធ្វើដំណើរ​ ស្នាក់​នៅ​ និង​ម្ហូបអាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​ភ្នំពេញ ដែល​មាន​ទី​តាំង​នៅ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​​កម្ពុជា​ (NOCC)

 

រង្វាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ជើង​ឯក​ទទួល​បាន​  ​២០០០​ដុល្លារ​ និង​ ៤​០០០០ Sabay gold ជើង​ឯក​រង​ទទួល​បាន​ ១០០០​ដុល្លារ​ និង ៤០០០០ Sabay gold សំគាល់៖ ក្រុម​ដែល​ឈ្នះ​ការ​ប្រកួត​ National E-Sports Tournament 2016 លើ​វិញ្ញាសា​ AK2  និង​ទទួល​បាន​ការ​ស្នាក់​នៅ​ ការ​ធ្វើ​ដំណើរ​ និង​​ម្ហូប​អាហារ​ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ ( MATIC 2017) នៅ​ប្រទេស​ម៉ាឡេស៊ី។

 

 

រង្វាន់​លើ​វិញ្ញាសា​ Dota2៖ រង្វាន់​សម្រាប់​ការ​ប្រកួត​តាម​តំបន់​នីមួយ​ៗ ជើង​ឯក​ទទួល​បាន​ ២០០០០ Sabay gold ជើង​ឯក​រង​ទទួល​បាន ២០០០០ Sabay gold

 

រង្វាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ឯក​៖ ទទួល​បាន​ចំនួន​ទឹក​ប្រាក់​ ៥០% ​ដែល​បាន​មក​ពី​ការ​ចុះ​ឈ្មោះ​ប្រកួត​ Dota2​ទាំងអស់​ បូក​រួម​នឹង​​ ៤០០០០ Sabay gold ជើង​ឯក​រង៖  ទទួល​បាន​ចំនួន​ទឹក​ប្រាក់ ៣០% ​ដែល​បាន​មក​ពី​ការ​ចុះ​ឈ្មោះ​ប្រកួត​ Dota2ទាំងអស់​ បូក​រួម​នឹង​​ ៤០០០០ Sabay gold សំគាល់៖ ក្រុម​ដែល​ឈ្នះ​ការ​ប្រកួត​ National E-Sports Tournament 2016 លើ​វិញ្ញាសា​ Dota2  និង​ទទួល​បាន​ការ​ស្នាក់​នៅ​ ការ​ធ្វើ​ដំណើរ​ និង​​ម្ហូប​អាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​អន្តរជាតិ​ នៅ​ពេល​ដែល​សហព័ន្ធ​ទទួល​បាន​ការ​អញ្ជើញ​ពី​អន្តរជាតិ​ក្នុង​ឆ្នាំ​​២០១៧​។

 

អត្ថបទ៖ EFC

អត្ថបទពេញនិយម