តាមពិត iPhone 7 ប្រើ RAM 2GB ផលិតដោយ Samsung
- 2016-09-19 16:23:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត iPhone 7 ប្រើ RAM 2GB ផលិតដោយ Samsung
ចន្លោះមិនឃើញ
ក្រុមអ្នកជំនាញជួសជុលផលិតផល Apple ឈ្មោះ iFix ទើបធ្វើការរុះរើ iPhone 7 មួយគ្រឿងហើយរកឃើញច្បាស់ពីសមត្ថភាពពិតនៃឧបករណ៍នានាដែលបំពាក់លើស្មាតហ្វូនម៉ូដែលនេះ។
ការរុះរើខាងលើរកឃើញថា iPhone 7 មានកម្រិតថ្ម 2675mAh ដែលស៊ីភ្លើង ៣,៨វ៉ុល ហើយមានឧបករណ៍បំពងសំឡេង ប្រភេទ Stereo ចំនួនមួយ និងឧបករណ៍ស្រូបសំឡេង (Mic) ចំនួនពីរគ្រាប់។
អ្វីដែលភ្ញាក់ផ្អើលជុំវិញការរកឃើញនោះគឺ iPhone 7 មានបំពាក់ RAM ទំហំ 2GB ដែលផលិតដោយ Samsung និងអង្គផ្ទុកទិន្នន័យគឺផលិតដោយ Hynix៕
អានបន្ត ៖ iPhone 7 លេងពណ៌ខ្មៅប្លែក ឃើញចង់លង់
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ phonearena