Justin Bieber និងSofia ចែក​ផ្លូវ​គ្នា​ បន្ទាប់​ពី​ផ្អែមល្ហែម​៦​សប្ដាហ៍

  • 2016-09-20 14:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​ថ្មោងថ្មី​ដែល​កំពុង​ល្បី​ខ្លាំង​លើ​បណ្ដា​សារព័ត៌មាន តារា​ចម្រៀងJustin Bieberនិង​តារា​ម៉ូដែលSofia Richie ត្រូវ​បាន​​គេ​រាយការណ៍​ថា​បែក​គ្នា​ហើយ​ ក្រោយ​ទាក់ទង​គ្នា​បាន​ត្រឹម​ជាង​១​ខែ។ នេះបើយោង​តាម​ប្រភពTMZ ។

 

​ តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ដដែល​បាន​បង្ហាញ​ថា តារា​វ័យ​ក្មេង​ទាំង​២​​ហាក់​គ្មាន​បញ្ហា​អ្វី​ទេ ពេល​ទាក់ទង​​គ្នា​ដំបូង ហើយ​ពួក​គេ​ក៏​បាន​បញ្ចេញ​ក្ដី​​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​សាធារណៈ​​នា​កំឡុង​ពេល​នោះ​ផង​ដែរ។ យ៉ាងណាក្ដី មួយ​រយៈ​ចុងក្រោយ​អ្នក​ទាំង​ពីរ​មិន​បាន​​បញ្ចេញ​កាយវិការ​​ឬនិយាយ​អ្វី​ច្រើន​ចេញ​មក​ក្រៅ​ទេ ហើយ​ពួក​គេ​ក៏​ឃ្លាត​ឆ្ងាយ​ពី​គ្នា​​បន្តិច​ម្ដង​ៗ។

 

តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​ម្ចាស់​បទ "Sorry” និង​ម៉ូដែល​វ័យ​១៨​ឆ្នាំ​មិន​បាន​ថត​រូប​ជាមួយ​គ្នា​ ចាប់តាំង​​ពី​ថ្ងៃ​ធ្វើ​ខួប​កំណើត​គម្រប់​១៨​ឆ្នាំ​របស់ Sofia នៅ​ក្នុង​ប្រទេស​ម៉ិកស៊ីកូ។ កាល​ពី​ចុង​សប្ដាហ៍ Sofia បាន​បង្ហាញ​ទឹក​មុខ​យ៉ាង​ក្រៀមក្រំ ខណៈ​ដែរ​ម្សិលមិញ Bieber កំពុង​ស្ថិត​ក្នុង​ទីក្រុង  Cologne ប្រទេស​​អាល្លឺម៉ង់​។

 

 

ប្រភព​បន្ថែម​ថា ការ​បាក់បែក​នេះ​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ ពេល​ដែល​ Sofia បាន​ប្រាប់​ទៅ​ទស្សនាវដ្ដី Billboard ថា គេ​និង Justin មាន​ទំនាក់ទំនង​ពិសេស​មួយ។ គួរបញ្ជាក់​ថា Justin BieberនិងSofia Richie ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ដំបូង​ក្នុង​ខែ សីហា ឆ្នាំ ២០១៦៕​

 

 

 

ចុចអាន៖Sofia Richie ប្រាប់​ថា​ខ្លួន និង Justin Bieber មាន​ទំនាក់​ទំនង​ពិសេស

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror