Sofia Richie ប្រាប់​ថា​ខ្លួន និង Justin Bieber មាន​ទំនាក់​ទំនង​ពិសេស

  • 2016-09-09 15:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​វ័យ​ក្មេង​បាន​បង្ហើប​ពី​ចំណង​ស្នេហា​ខ្លួន និង​តារា​ចម្រៀង​ល្បី​ឈ្មោះ Justin Bieber នា​ពេល​ថ្មី​ៗ​នេះ។

 

 

នៅ​ក្នុង​ជំនួប​ជាមួយ​ទស្សនាវដ្ដី Billboard ​នា​ពេល​ថ្មី​ៗ​នេះ តារា​បង្ហាញ​ម៉ូដ​ជើង​ថ្មី Sofia Richie បាន​បើក​ចិត្ត​ចែក​រំលែក​ពី​រឿង​ស្នេហា​របស់​ខ្លួន និង​តារា​ចម្រៀង​សម្បូរ​រឿង​អាស្រូវ Justin Bieber។ "រវាង​ពួក​យើង​គឺ​មាន​ទំនាក់​ទំនង​ពិសេស​មួយ។ Justin គឺ​ជា​មនុស្ស​ដែល​ងាយ​និយាយ​គ្នា ហើយ​មនុស្ស​ដូច​គេ​គឺ​ពិបាក​រក​ខ្លាំង​ណាស់​នៅ​ទីក្រុង Los Angeles នេះ"។ កូន​ស្រី​របស់​តារា​ចម្រៀង Lionel Richie និយាយ។

 

ជាមួយ​គ្នា​នេះ​ដែរ ម្ចាស់​បទ "Sorry” ក៏​បាន​ចេញ​មុខ​ការពារ​មិត្ត​ស្រី​ថ្មី​របស់​ខ្លួន​ផង​ដែរ នៅ​ពេល​នាង​ក្លាយ​គោលដៅ​វាយ​ប្រហារ​របស់​អ្នក​គាំទ្រ​ខ្លួន។ តារា​ចម្រៀង​អាយុ​២២​ឆ្នាំ បាន​ព្រមាន​​ទៅ​កាន់​អ្នក​គាំទ្រ​ថា ខ្លួន​នឹង​លុប​គណនី Instagram ចោល​បើ​សិន​ជា​ពួក​គេ​នៅ​តែ​រិះគន់ Sofia ត​ទៀត។ គួរ​ឲ្យ​សោក​ស្ដាយ ដោយ​សារ​តែ​ក្រុម​អ្នក​គាំទ្រ​នេះ​មិន​ព្រម​បញ្ឃប់​ទង្វើ​របស់​ខ្លួន​បាន​ធ្វើ​ឲ្យ​តារា​កើត​ឆ្នាំ១៩៩៤ សម្រេច​លុប​គណនី​ដែល​មាន​អ្នក Follow រាប់​លាន​នាក់​នេះ​ចោល៕

 

 
 

ចុចអាន៖ធ្លាយ​រូប​មិន​សមរម្យ​របស់ Justin Bieber និង Sofia Richie ម្ដង​ទៀត​នៅ​មាត់​សមុទ្រ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖mirror