​ប្រើ​ពេល​៣២ឆ្នាំ​ជីក​រូង​ថ្មទម្លុះភ្នំ សង្ស័យ​ថា​ទុក​នាំ​មាស​ចេញ

  • 2014-11-03 22:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​ចំណាស់​ជនជាតិ​អាមេរិក William Henry ‘Burro’ Schmidt បាន​ចំណាយ​ពេល​អស់​៣២ឆ្នាំ ដើម្បី​ជីក​រូង​ទម្លុះ​ថ្ម​ភ្នំ​មួយ នៅ​វាល​ខ្សាច់ Mojave ក្នុង​ទីក្រុង El Paso សហរដ្ឋ​អាមេរិក។

 

 

ទោះបី​ចំណាយ​ពេល​អស់​ពាក់​កណ្ដាល​ជីវិត​ តែ​លោក​មិន​បញ្ជាក់​​អ្វី​ច្រើន​ ពី​គម្រោង​​ជីក​រូង​​ថ្ម​នេះឡើយ។ ពេល​មាន​គេ​សួរ​ ហេតុ​អ្វី​ជីក​ថ្ម​នេះ? លោក William គ្រាន់​បង្ហាញ​ថា វា​ជា​ផ្លូវ​កាត់​ទៅ​កន្លែង​ណា​មួយ ដែល​គ្មាន​នរណាម្នាក់​​ដឹង។

 

លោក William បាន​ភៀសខ្លួន​​ពី​កោះ Rhode ទៅ​វាល​ខ្សាច់​នេះ​ នៅ​ចុង​ឆ្នាំ​សតវត្ស​ទី​១៩ ហើយនៅ​ទីនេះ លោក​ជា​អ្នក​ជីករក​រ៉ែ។ ប្រភព​ថាលោក បាន​ជីក​រូង​ថ្ម​នេះ​ក្នុង​អំឡុង​ឆ្នាំ ​១៩០២។

 

អ្នក​នៅ​ក្នុង​តំបន់​បាន​ឱ្យ​ដឹង​​ថា លោក William ជា​មនុស្ស​ឆ្កួត ​រស់​នៅ​តែ​ម្នាក់​ឯង និង​ជា​មនុស្ស​កំណាញ់ ម៉ៅស្វិត​បំផុត។ យ៉ាងណា​មក​ដល់​បច្ចុប្បន្ន​រូង​ថ្ម ​Burro Schmidt នេះ នៅ​តែ​ជា​កន្លែង​អាថ៌កំបាំង និង​ភ័យ​ខ្លាច​មួយសម្រាប់​​ទៅ​ទស្សនា តែ​មាន​អ្នក​ខ្លះ​យល់​​ថា William ​ជីក​ផ្លូវ​កាត់​នេះ ដើម្បី​យក​រ៉ែ​មាស​ទៅ​លក់​នៅ​ទីផ្សារ៕

 

  http://www.youtube.com/watch?v=KrZE2P5ec6g

ស្ត្រី​​រាប់​ពាន់​នាក់​ប្រថុយ​ជីវិត​វះកាត់​ពង្រីក​កំប៉េះគូទ​នៅ​ថៃ

 

សម្រស់​អ្នកគ្រូ​ជីវវិទ្យា​ម្នាក់​នេះ ​ធ្វើ​ឲ្យ​​សិស្ស​លង់​មិន​ស្ទើរ​ទេ!

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ Odditycentra